ក្រុមការងារយេនឌ័រ រៀបចំកិច្ចប្រជុំ និងផ្លាស់ប្តូរបទពិសោធន៍ការងារ

អាហ្វ្រិកកណ្តាល៖ លោកវរសេនីយ៍ត្រី អឿន សុខនាត នាយប្រតិបត្តិការ កងអនុសេនាធំសំណង់វិស្វកម្មលេខ៤៣២ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមករា ម្សិលមិញ កម្លាំងយុទ្ធនារីចំនួន ២០នាក់ ដឹកនាំដោយលោកស្រី អនុសេនីយ៍ទោ ប្រាក់ ប៊ុណ្ណា ប្រធានក្រុម យេនឌ័រប្រចាំកងអនុសេនាធំសំណង់វិស្វកម្ម បានបើកកច្ចប្រជុំ និងផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ដែលមានខ្លឹមសារសំខាន់ៗ៤ ។
ខ្លឹមសារសំខាន់ៗទាំង៤ នោះរួមមាន៖ ១. ការសាមគ្គីភាព, ២. បរិស្ថានជុំវិញកន្លែងស្នាក់នៅ ៣. SEA: នៅតែមានការសង្កត់ធ្ងន់ទៅលើ បញ្ហាផ្លូវភេទ ដោយត្រូវតែប្រកាន់ខ្ជាប់ ជានិច្ចជាមួយនឹងច្បាប់ ទំនៀមទំលាប់ប្រពៃណី ខ្មែរ (ជៀសវាងពីការរំលោភបំពានផ្លូវភេទ និង ៤.ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។
កិច្ចប្រជុំខាងលើនេះ ក៏បានលើកឡើងពីការ ចូលរួមកម្មវិធីអន្ដរជាតិ ជាមួយជនជាតិបរទេស និងយល់ច្បាស់ពីការងារជាតិ និងអន្ដរជាតិ ជាពិសេសផ្នែកទំនាក់ទំនង ទំនៀមទម្លាប់ប្រពៃណីពីប្រទេសផ្សេងៗគ្នា៕
