លោកជំទាវ ទិត លីនដា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបញ្ចប់ការរៀបចំ និងកំណត់ទម្ងន់លើសេចក្តីព្រាងផែនការសកម្មភាពលម្អិត ដំណាក់កាលទី៤ ឆ្នាំ២០២៣

ភ្នំពេញ៖ លោកជំទាវ ទិត លីនដា រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងរ៉ែនិងថាមពល នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិកក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាបញ្ចប់ការរៀបចំ និងកំណត់ទម្ងន់លើសេចក្តីព្រាងផែនការសកម្មភាពលម្អិត ដំណាក់កាលទី៤ ឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយអគ្គលេខាធិការក្រុមការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធអនឡាញ ៕
