រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបដិសណ្ឋារកិច្ច និងសំណេះសំណាលជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន នារសៀលថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហការប្រតិបត្តិការរវាងរដ្ឋបាលខេត្ត ជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម W.Patrick Murphy ឯកអគ្គរាជទូត នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត ៕
