រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការជួសជុល លាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញូង

ភ្នំពេញ៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការរៀបចំជួសជុល លាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញូង និងការសាងសង់ទីតាំងចំណតរថយន្ត នៅតំបន់រូបសំណាកលោកតាដំបងក្រញូង ក៏ដូចជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញរូបលោកតាដំបងក្រញូង ដើម្បីលើកសម្រស់រូបសំណាកលោកតាដំបងក្រញូង ឱ្យកាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងកាន់តែមានរបៀបរៀបរយផងដែរ ៕
