**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យតំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់ និងចុះពិនិត្យសហគមអេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់ ស្ថិតនៅភូមិព្រែកស្វាយ និងចុះពិនិត្យសហគមអេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចអាជ្ញាធរសង្កាត់ ក្រុង ពិសេសបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សា និងអភិរក្សព្រៃឈើរបស់យើងឱ្យបានគង់វង្ស ព្រោះព្រៃឈើទាំងអស់នេះវានាំមកនូវប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋតំបន់កោះ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរបរទេសមកពីតំបន់អ៉ឺរ៉ុបពួកគេចូលចិត្តទេសចរណ៍បែបធម្មជាតិ ដូច្នេះយើងត្រូវរៀបចំកែឆ្នៃតំបន់នេះឱ្យក្លាយជាតំបន់មួយ ដែលមានភាពទាក់ទាញបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋតំបន់កោះរបស់យើងមានជីវភាពកាន់តែប្រសើរ។ ដោយឡែកតំបន់សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខលាតសន្ធឹងតាមបណ្តោយព្រែកមានផ្ទៃដីទំហំប្រមាណ ២០ហិកតា កំពុងត្រូវបានធ្វើការអភិវឌ្ឍកែលម្អរជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងតំបន់កោះរ៉ុង នៃខេត្តព្រះសីហនុ មិនមានការបំពុលបរិស្ថានដោយថង់ប្លាស្ទីក។ បច្ចុប្បន្នភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តព្រៃកោងកាងព្រែកតាសុខនេះ មានមកពីបណ្តារាជធានី-ខេត្ត ពិសេសនៅពេលមានពិធីបុណ្យជាតិ អន្តរជាតិម្តងៗ។

ម្យ៉ាងទៀតភ្ញៀវទេសចរមកលេងកម្សាន្តតំបន់កោះ មិនអាចភ្លេចសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងនេះទេ ដែលកំពុងមានការអភិវឌ្ឍជាទីទាក់ទាញពីសំណាក់ភ្ញៀវទេសចរប្រកបដោយផាសុខភាព ព្រមទាំងមានបរិស្ថាន អនាម័យ ទទួលយកខ្យល់បរិសុទ្ធសម្រាប់ក្រុមគ្រួសារ។

ឯកឧត្តមអភិបាលខេត្ត ក៏បានគាំទ្រការបង្កើតឱ្យមានសហគមន៍ទេសចរណ៍ព្រែកកោងកាង និងបានធ្វើការណែនាំឱ្យប្រធានសហគមត្រូវខិតខំយកចិត្តទុកដាក់កែច្នៃតំបន់នេះ ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ព្រោះទីតាំងនេះសម្បូរទៅដោយព្រៃកោងកាង រុក្ខជាតិដុះចម្រុះតាមបែបធម្មជាតិ ទន្ទឹមនឹងការការពារថែរក្សា អភិរក្ស យើងក៏ត្រូវរួមគ្នាធ្វើការដាំដុះកូនកោងកាងបន្ថែមទៀតឱ្យកាន់តែមានភាពស្រស់ស្អាត និងបៃតង។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យសហគមន៍ដាក់តំបន់នេះជាតំបន់ (គ្មានថង់ប្លាស្ទីក) គ្មានការបំពុលបរិស្ថាន ដើម្បីជួយបង្កើតការងារជូនប្រជាពលរដ្ឋតំបន់កោះឱ្យមានការងារធ្វើកាន់តែច្រើន ធ្វើឱ្យជីវភាពរបស់ពួកកាន់តែល្អប្រសើរ ព្រោះព្រៃកោងកាងជាប្រភពទាក់ទាញភ្ញៀវទេសចរ បើយើងចេះឆ្នៃប្រឌិតវាឱ្យស្របទៅតាមតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ទន្ទឹមនោះយើងក៏រត្រូវរៀបចំវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលជាសមិទ្ធផលតំបន់កោះសម្រាប់ភ្ញៀវទេសចរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង