អភិបាលខេត្តតាកែវ ជំរុញឲ្យអាជ្ញាធរស្រុក និងភូមិឃុំ ចុះទៅពិនិត្យជាក់ស្តែង ជាមួយពលរដ្ឋ លើផលប៉ះពាល់ ក្នុងការសាងសង់ផ្លូវជាតិលេខ ៤១

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តតាកែវ រៀបប្រជុំដោះស្រាយបញ្ហាពាក់ព័ន្ធ លើការជួសជុលផ្លូវជាតិលេខ ៤១ ។ ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ជំរុញអោយអាជ្ញាធរស្រុក និងភូមិឃុំ ចុះទៅពិនិត្យជាក់ស្តែងទាំងអស់គ្នាជាមួយនិងបងប្អូនប្រជាពលរដ្ឋ លើផលប៉ះពាល់ នៅក្នុងការសាងសង់ផ្លូវជាតិលេខ ៤១ នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវ កោះហៅបងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់លើការជួសជុលផ្លូវជាតិលេខ ៤១ នៅតាមដងផ្លូវត្រូវធ្វើការប្រជុំផ្សព្វផ្សាយជាជំហរ និងដោះស្រាយលើករណីនេះជាបន្ទាន់ដើម្បីមានវិធានការដោះស្រាយជូនពួកគាត់អោយបានសមស្របនិងទាន់ពេលវេលា ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៤១នេះ ជាផ្លូវមួយដែលអាចជួយសម្រួលដល់ការធ្វើតំណើរ និងជាផ្លូវដឹកជញ្ជូនទំនិញសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានខេត្តជាប់ព្រំប្រទល់ ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ៕
