មេបញ្ជាការស្ដីទីយោធភូមិភាគពិសេស បានទទួលរថយន្តពេទ្យ ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការយោធភូមិភាគពិសេសស្ថិតក្នុង ភូមិកណ្ដាលសង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការស្ដីទីយោធភូមិភាគពិសេស
បានទទួលរថយន្តពេទ្យចំនួន១គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអង្គភាពយោធភូមិភាគពិសេសដើម្បីបម្រើការងារជូនអង្គភាព តាមរយៈលោកវរៈសេនីយ៍ទោ ថុន សុខហេង នាយរងការិយាល័យបច្ចេកទេសនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម។
នាឱកាសនោះ លោកមេបញ្ជាការស្ដីទី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកតែងតែយកចិត្តទុកដាក់ដល់អង្គភាពយោធភូមិភាគពិសេស និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ។
