ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ប្រគេនព្រះព្រហ្មាភិរ័ត កែវ កន

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ប្រគេនព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះចៅអធិការវត្តកែវវិជ័យ ព្រះជន្ម៤៣ ឈានចូល៤៤ព្រះវស្សា។
ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តកែវវិជ័យ ដែលស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ៕
