ពលរដ្ឋ ភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ១៦៩គ្រួសារ បានទទួលកូនត្រីអណ្តែង

ភ្នំពេញ៖ លោកវរសេនីយ៍ទោ វណ្ណ រតនាវង្ស នាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានស្នាក់ការ ស.អ.ក ភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម បើកចែកពូជកូនត្រី (ត្រីអណ្តែង) ចំនួន១៦៩ គ្រួសារ ក្នុង១គ្រួសារទទួលបាន ពូជកូនត្រីចំនួន ៤៥០ក្បាល់ សរុប ៧៥,០៥០ក្បាល់ និងទទួលបាន ថវិការចំនួន ២០,០០០រៀល សរុប ៣,៣៨០,០០០រៀល ។
អំណោយនេះជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ។ ពិធីចែកពូជត្រីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិប៊ុនរ៉ានីសែនជយ័ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។
