**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ បាននាំខ្លួន ជនជាតិចិនចំនួន០៤នាក់ ករណីសង្ស័យស្នាក់នៅខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩នឹង០០នាទី កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងបាត់ដំបង បាននាំខ្លួន ជនជាតិចិនចំនួន០៤នាក់ ករណីសង្ស័យស្នាក់នៅខុសច្បាប់ មកធ្វើការសាកសួរនៅការិយាលយ័ស៊ើបអង្គេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ បានអោយដឹងថា មានករណីជនជាតិចិន ម្នាក់បានលោតពីលើផ្ទះជាន់ទី០១ នៅវេលាម៉ោង ២យប់ ចូលព្រឹកថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅបុរីរំចេកក្រុមទី១១ ផ្ទះលេខ១៩០ ភូមិរំចេក០៤ សង្កាត់រតន ក្រុង/ខេត្តបាត់ដំបង ដោយមានរថយន្ត មួយគ្រឿង ម៉ាក Hight Lander ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AH- 9712 ចាំទទួលដឹកយកចេញទៅបាត់បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅក្បែរនោះ រាយការណ៍មកសមត្ថកិច្ច។

របាយការណ៍អោយដឹងទៀតថា ជនជាតិចិនទាំងនេះ ទើបចូលមកស្នាក់នៅ ដែលជួលផ្ទះពីឈ្មោះ ហាក់ សុផាណា ភេទស្រី ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង មុខរបរគ្រឿងចម្លាក់ (មានកិច្ចសន្យាជួល)។

ជនជាតិចិនទាំង០៤នាក់រួមមាន៖
ទី១. ឈ្មោះ HUANG ZHONGZHENG ភេទប្រុសអាយុ ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនEF8117800 ទិដ្ឋការផុតសុពលភាព ១២ មករា ២០២០ ។
ទី២. ឈ្មោះ WANG SHUAI ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EF25282533 ទិដ្ឋការផុតសុពលភាព ១១ មករា ២០២៣ ។
ទី៣. ឈ្មោះ ZHANG HAI LONG ភេទប្រុសអាយុ៣៥ឆ្នាំ លិខិតឆ្លងដែនគ្មាន។
ទី៤. ឈ្មោះ CHEN QIANG ភេទប្រុស អាយុ៤០ឆ្នាំលិខិតឆ្លងដែនគ្មាន។

តាមការបំភ្លឺរបស់ជនជាតិចិនទាំង០៤នាក់ បានបំភ្លឺថា ជនជាតិចិន០១នាក់ ដែលបានរត់គេចខ្លួននោះពួកគេមិនស្គាល់អត្តសញ្ញាណទេ ដោយម្នាក់នោះបានមកពីខេត្តព្រះសីហនុ ជាមួយគ្នា មកកាន់ ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងមកបើកហាងបញ្ចាំសម្រាប់ជនជាតិចិន។

ដោយបានការឯកភាពពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការិយាលយ័ជំនាញបានរៀបចំបញ្ជូនជនជាតិចិនទាំង ០៤នាក់នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយពុំមានឯកសារធ្វើដំណើរគ្រប់គ្រាន់ និងផុតសុពលភាព និងរថយន្តមួយគ្រឿង ដើម្បីចាត់នីតិវិធីតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង