សម្តេចតេជោ ហ៊ុន សែន សម្រេចមិនប្តឹងលោក គង់ គាំ ក្រោយលោកទទួលបានដីមកវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនប្តឹងលោក គង់ គាំ ទៀតនោះឡើយ បន្ទាប់ពីលោកយល់ព្រមប្រគល់ដីជាកម្មសិទ្ធិរបស់ក្រសួងការបរទេសជូនត្រឡប់មកវិញ។
សម្តេចតេជោ លោកបានបញ្ជាក់លើហ្វេសប៊ុកផ្លូវការទាំងយប់យ៉ាងដូច្នេះថា [ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និង គ្រួសាររយៈពេល៣ម៉ោងកន្លះ]។
សម្តេចតេជោបន្តថា [កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ]។
សូមបញ្ជាក់ថា នៅមុនសម្តេចតេជោបង្ហោះប៉ុន្មាននាទី លោក គង់ គាំ បានជូនព័ត៌មានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមប្រគល់ដី និងផ្ទះខ្លួនកំពុងកាន់កាប់ជូនទៅក្រសួងការបរទេសវិញ។។
