**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តម គួច ចំរើន អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជូននិស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ជាង ១ពាន់នាក់


ព្រះសីហនុ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ចំនួន ១,១៦៧នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចាប់ពីជំនាន់ទី១ ដល់ទី១០ នៅសាលាដុនបូស្កូ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ ប្រធានមន្ទីរពាក់ព័ន្ធ និងនិសិត្សសាលាដុនបូស្កូ។

លោក ប៊ុត វិចិត្រ នាយកសាលាបច្ចេកដុនបូស្កូ សាខាខេត្តព្រះ សីហនុ បានឱ្យដឹងថាសាលាបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាទទួលជោគជ័យចំនួន ១០វគ្គ ទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ សាលាបានបើកវគ្គបណ្តុះបណ្តាលនៅឆ្នាំ១៩៩៨ មានអគារទ្រឹស្ដី រោងជាង បំពាក់សម្ភារៈសិក្សា ឧបករណ៍អនុវត្តន៍តាមជំនាញនីមួយៗ និងមានអគារស្នាក់សម្រាប់និស្សិតដែលមកពីខេត្តឆ្ងាយខ្វះខាតជីវភាព។ ម្យ៉ាងទៀតការបណ្តុះបណ្តាលបច្ចេកទេសរយៈពេលពីរឆ្នាំសម្រាប់និស្សិត ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី ១២ជាប់ ឬធ្លាក់។
សាលាបានបណ្តុះបណ្តាលកំរិតវិជ្ជាជីវៈបានចំនួន ១,៤៤៤នាក់ ស្រី ៣៦១នាក់។ មកដល់បច្ចុប្បន្នសាលាបានតំឡើងកំរិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស មានការសិក្សារយៈពេល ២ឆ្នាំ មាននិស្សិត ២,០៣២នាក់ ស្រី ៥៩៨នាក់។ និស្សិតដែលបានឆ្លងកាត់បណ្តុះបណ្តាលចាប់ពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០២២ មានចំនួនសរុប ៣,៤៧៦នាក់ ស្រីចំនួន ៩៥៩នាក់ មានជំនាញឯកទេស៥ផ្នែក៖

-ផ្នែកយន្តសាស្ត្រទូទៅ
-ផ្នែកយន្តសាស្ត្ររថយន្ត
-ផ្នែកអគ្គិសនី
-ផ្នែកលេខាជិការ និងផ្នែកបដិសណ្ឋារកិច្ច។

សាលាក៏មានគម្រោងបណ្តុះបណ្តាលអ្នកជាប់ពន្ធធនាគារខេត្តព្រះសីហនុ លើជំនាញផ្សាលោហៈ អគ្គិសនី កុំព្យូទ័រ និងភាសាអង់គ្លេស និស្សិតដែលបញ្ចប់ការសិក្សា ១០ជំនាន់មកនេះ មាននិស្សិតចំនួន ៩០ភាគរយ មានការងារធ្វើ ១០ភាគរយ ប្រកបមុខរបរនៅសាលា។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាជំនាន់ទី១ ដល់ជំនាន់ទី១០ នៃសាលាបច្ចេកទេសដុនបូស្កូ ដែលបានរៀបចំកម្មវិធីចែកសញ្ញាបត្របញ្ចប់ការសិក្សាជូននិសិ្សតនាពេលនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដូច្នេះក្មួយៗប្រើប្រាស់តម្រូវការរបស់ខ្លួនទៅតាមសមត្ថភាព ព្រោះចំណេះដឹងដែលបានមកពីលោកគ្រូ អ្នកគ្រូក្នុងការជួយបណ្តុះបណ្តាលផ្តល់បទពិសោធន៍ដល់និស្សិតនាពេលនេះ មិនអាចកាត់ផ្ដាច់ពីឪពុកម្ដាយ អាណាព្យាបាល ក្រុមគ្រួសារដែលបានលះបង់ឱ្យក្មួយៗទទួលបានការសិក្សា ទទួលបាននូវចំណេះដឹងថ្មីៗ នេះជាគោលនយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្ដេចតេជោ នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំរបស់រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្រោមពាក្យស្លាក “អ្នកចេះ ជួយបង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ” ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជានៅសល់អ្នកមានចំណេះតិចតួច ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ ហើយការផ្តល់ចំណេះជំនាញនាពេលនេះ ជាធនធានមួយដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព ហើយនិស្សិតទាំង ១០ជំនាន់ បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ យើងត្រូវសម្លឹងមើលរាមច្បងរបស់យើងដែលទទួលបានជោគជ័យក្នុងជីវិត។

ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំឱ្យសាលាគួរតែមានកម្មវិធីជួបសំណេះសំណាលចែករំលែកបទពិសោធន៍សល់សិស្សប្អូនរបស់យើង និងលើកទឹកចិត្តដោយនិស្សិតជំនាន់ក្រោយខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅដល់គោលដៅដែលយើងចង់បានរៀងៗខ្លួននៅពេលខាងមុខ។

ក្នុងឱកាលនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូននិស្សិតជ័យលាភីចំនួន ២៤០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន ៦៤នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និស្សិតជំនាន់ទី១ ទី២ ជាង ៦០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ឧបត្ថម្ភសាលាដុនបូស្កូ ៥លានរៀល ក្រុមគ្រូពេទ្យ ១លានរៀល ក្រុមរបាំចំនួន ១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង