ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផែនការមេអភិវឌ្ឍស្រុកវាលវែង នៃខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផែនការមេអភិវឌ្ឍស្រុកវាលវែង។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរងស្រុក និងក្រុមប្រឹក្សាឃុំ ដែលមានការពាក់ព័ន្ធមួយចំនួនទៀត ៕
