ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីឧបត្ថម្ភថ្លៃព្យាបាល លោកតា ប៊ិន ប៊ន អាយុ៨០ឆ្នាំ ជាអ្នកស្រែចំការ ដែលមានជំងឺទន់មួយចំហៀងខ្លួន

ភ្នំពេញ៖ លោកតា ប៊ិន ប៊ន អាយុ ៨០ ឆ្នាំ ជាអ្នកស្រែចំការ រស់នៅភូមិដេីមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ គាត់បានចូលសម្រាកពេទ្យភ្លាមៗ នៅ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ កាលពី ថ្ងៃទី៤ មករា ឆ្នាំ ២០២៣ ក្រោយពីគាត់មានអការៈ ទន់មួយចំហៀងខ្លួន មិនអាចដើរ និង មិនអាចនិយាយបាន។
ក្រោយពី ធ្វើរោគវិនិឆ្ឆ័យដោយម៉ាស៊ីនស្កេនខួរក្បាលទំនើប ( CT Scan ) ឃើញថាគាត់មានជំងឺស្ទះសរសៃឈាមខួរក្បាលខួរក្បាលធ្ងន់ធ្ងរ ។
ក្រោយពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញមក លោកតាបានជាសះស្បើយ ដោយអាចធ្វើចលនាដើរ និយាយ បានដូចដើមវិញហើយនិងបានចេញពីមន្ទីរពេទ្យ នាថ្ងៃ១០ ខែមករា ឆ្នាំ២០២៣នេះផងដែរ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕
