កម្លាំងនគរបាលស្រុកអង្គរបូរី ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងថាសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា


ភ្នំពេញ៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទីព្រឹក លោកវរសេនីយ៍ទោ នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ចយ ហន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ពីបទគំរាមកំហែង និងថាសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី៧ និងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមដីកាលេខៈ ១៣០ត.ព្រ/២០២២ ចុៈថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្នកម្លាំងជំនាញបញ្ជូនខ្លួនជនជាប់ចោទទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ។
