ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បន្តអញ្ជើញចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងអន្តរាគមន៍បើកទឹក ជូនប្រជាកសិករ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងអន្តរាគមន៍បើកទឹក ជូនប្រជាកសិករ ក្នុងភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន ដែលកំពុងត្រូវការទឹកជាចាំបាច់ ៕
