**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

អភិបាលខេត្តបាត់ដំបង ស្នើដល់ពលរដ្ឋមេត្តាអត់ធ្មត់ចំពោះបញ្ហាផ្លូវដែលរងការខូចខាត តាមរយៈការចាក់ទឹកទៅលើផ្លូវ និងការដឹកជញ្ជូនទំនិញធ្ងន់ៗ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើដល់ពលរដ្ឋមេត្តាអត់ធ្មត់ចំពោះបញ្ហាផ្លូវដែលរងការខូចខាត តាមរយៈការចាក់ទឹកទៅលើផ្លូវ ការដឹកជញ្ជូនទំនិញធ្ងន់ជាដើម។

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ បានអញ្ជើ្ជញជួបសំណេះសំណាល និងជូនប័ណ្ណសរសើរដល់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលទទួលបានមេដាយ ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅឯរាជធានីភ្នំពេញកាលពីពេលថ្មីនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតដោយទទួលបានលទ្ធផលត្រឡប់ជូនខេត្តបាត់ដំបង លើកកិត្តិយសខេត្តបាត់ដំបងទាំងមូល ហើយសង្ឃឹមថានឹងបន្តខិតខំប្រឹងប្រែងបន្តទៀត ពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Games) ដែលនឹងធ្វើការរៀបចំប្រកួតនាប៉ុន្មានខែខាងមុខនេះ ដូចនេះគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ត្រូវតែត្រៀមខ្លួនហ្វឹកហាត់ឱ្យកាន់តែខ្លាំង ប្រកបដោយគុណភាពក្នុងការដណ្ដើមយកមេដាយជូនជាតិមាតុភូមិឱ្យកាន់តែច្រើន ។ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនកើនឡើងជាលំដាប់ ដូចនេះយើងត្រូវបន្តខិតខំអភិវឌ្ឍន៍បន្ថែមទៀតទើបវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ ជាក់ស្ដែងដូចកីឡាបាល់ទាត់ដែលយើងអាចមានឱកាសរកគ្រាប់បានបញ្ចូលទីបាន ជាមួយប្រទេសមួយចំនួន និងកីឡាមួយចំនួនទៀតដែលកំពុងតែមានការរីកចម្រើន ហើយការរីកចម្រើននៃវិស័យកីឡានេះ ក៏ជាផ្នែកមួយក្នុងការឱ្យពិភពលោកបានស្គាល់អំពីប្រទេសកម្ពុជាកាន់តែច្រើនឡើងផងដែរ ។

ក្នុងនោះ ឯកឧត្តម ក៏បានឆ្លៀតមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាក្រុងបាត់ដំបងដែលកំពុងរងការខូចខាតនោះ សូមប្រជាពលរដ្ឋមេត្តាអត់ទ្រាំ អត់ធ្មត់ដោយសារផ្លូវទាំងអស់នោះជាប្រភេទផ្លូវចាស់ ដែលមានគ្រឹះចាស់ ក៏ដូចជារងការខូចខាតតាមរយៈការចាក់ទឹកទៅលើផ្លូវ ការដឹកជញ្ជូនទំនិញធ្ងន់ជាដើម ម្យ៉ាងទៀតបច្ចុប្បន្ននេះយើងកំពុងរៀបចំកាយលូសម្រាប់រំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដូចនេះរដ្ឋបាលខេត្តរង់ចាំការរៀបចំរួចរបស់(ADB)ហើយ នោះរដ្ឋបាលខេត្តនឹងធ្វើការរៀបចំជួសជុលផ្លូវទាំងអស់នោះ បើមិនដូចនេះទេ យើងនឹងចំណាយកាន់តែច្រើន ប្រើពេលវេលាកាន់តែច្រើន ព្រោះបើសិនយើងរៀបចំជួសជុលផ្លូវរួច នឹងធ្វើការកាយដីជីកដាក់លូដដែរ ដូចនេះសូមប្រជាពលដ្ឋមានការយោគយល់ នឹងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ចំណែកផ្លូវណាដែលមិនមានការប៉ះពាល់ដោយគម្រោងរំដោះទឹកកខ្វក់ រដ្ឋបាលខេត្តនឹងធ្វើការជួសជុលនាពេលខាងមុខនេះ ហើយរដ្ឋបាលខេត្តនឹងខិតខំក្នុងការកែលម្អទីក្រុងមួយនេះឱ្យកាន់តែស្រស់ស្អាត ទាំងផ្នែកអនាម័យ សណ្ដាប់ធ្នាប់ សោភ័ណភាព មានច្រាំងស្ទឹងកាន់តែស្រស់ស្អាតជាដើម៕

អត្ថបទដែលជាប់ទាក់ទង