**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ មីទ្ទិញរំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា និងពិធីសម្ពោធទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែត

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ មីទ្ទិញរំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣) និងពិធីសម្ពោធទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែត ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចតេជោ ហ៊ុន សែន ,សម្ដេច ហេង សំរិន ,សម្ដេច ស ខេង ,សម្ដេច សាយ ឈុំ ,សម្តេច ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ជូនចំពោះសមាជិក សមាជិកាគណបក្សនិងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិដែលតែងតែផ្តល់ការជឿជាក់និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្តកម្ពុជា និងគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តដោយសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃជ័យជម្នះ ៧មករា បានផ្តល់ឱកាសឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា យើងបានជំនះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក នាំប្រទេសជាតិចេញផុតពីគ្រោះប្រល័យពូជសាសន៍ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃមានឯកភាពជាតិ ទឹកដី រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមបង្កើតបាននូវសន្តិភាព និតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាទៀងទាត់ ដោយទទួលបានការគាំទ្រ និងសាទរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍគោលនយោបាយសង្គមកិច្ចជាលំដាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបដំណើរវិវត្តន៍នៃសង្គមជាតិ ព្រមទាំងទទួលបានជោគជ័យយ៉ាងធំធេងក្នុង ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សង្គ្រោះបានអាយុជីវិតប្រជាជនសារជាថ្មី និងបើកឲ្យដំណើរការប្រទេសឡើងវិញ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំរួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់នូវរាល់ការបង្កចលាចលរបស់ពួកប្រឆាំងនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែយាយី បន្ទុចបង្អាក់ដល់ការអភិវឌ្ឍប្រទេសជាតិ និងរុញសង្គមជាតិឱ្យធ្លាក់ ក្នុងគ្រោះមហន្តរាយដូចអតីតកាលជាលើកទី២ បានឡើយ ។ ព្រមទាំងណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ឲ្យបានលឿន និងឆាប់រហ័ស ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង