ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិតីក្នុងកិច្ចជុំពិភាក្សាការងារសំខាន់របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិតីក្នុងកិច្ចជុំពិភាក្សាការងារសំខាន់របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបន្តអនុវត្តតួនាទីភារកិច្ចឱ្យបានល្អប្រសើរ នៅសាលប្រជុំខាងជើង វិមានព្រឹទ្ធសភា។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយិកានៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំ អង្គភាពចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចាប់ពីអនុប្រធាននាយកដ្ឋានឡើង៕
