ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ និងបង្អែមខ្មែរ ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកនូវព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ខាងមុខនេះ នៅឯបរិវេណមុខសារមន្ទីរប្រវត្តិសាស្រ្ដ (អគារចាស់សាលាខេត្ត) ។
