អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងពីការដាក់ឲ្យអនុវត្តមុខងារទូទាត់ តាមមធ្យោបាយអេឡិចត្រូនិក ជាមួយធនាគារវីង

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យអនុវត្តមុខងារទូទាត់ តាមមធ្យោបាយអេឡិចត្រូនិក ជាមួយធនាគារវីង។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំរួចរាល់នូវមុខងារទូទាត់ តាមមធ្យោបាយអេឡិចត្រូនិក ជាមួយធនាគារវឹង បន្ថែមពីលើធនាគារដៃគូដែលមានស្រាប់។
