លោកជំទាវ ម៉ក់ វណ្ណសុីថា អញ្ជើញចូលរួមជួបសំណេះសំណាលជាមួយអ្នកធ្វើការក្នុងសេវាកំសាន្តក្រៅប្រព័ន្ធ

ភ្នំពេញ៖ លោកជំទាវ ម៉ក់ វណ្ណសុីថា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកធ្វើការក្នុងសេវាកំសាន្តក្រៅប្រព័ន្ធ មានចំនួនប្រមាណជិត៤០០នាក់ ដែលមកពី ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និង ខណ្ឌដង្កោ ក្រោមអធិបតីភាព លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
