**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យរដ្ឋប៉ាដាង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យរដ្ឋប៉ាដាង (Padang State University)​ ជាភាសាឥណ្ឌូនេសុី (Universitas Negeri Padang) ហៅកាត់​ UNP ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Ganefri សាកលវិទ្យាធិការ និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការសាកលវិទ្យាល័យរដ្ឋចំនួន ១៣៦ នៅប្រទេសឥណ្ឌូនេសុី ដែលជំនួបនេះធ្វើឡេីងនៅការិយាល័យរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់។

ប្រតិភូនៃសកលវិទ្យាល័យរដ្ឋប៉ាដាង បានអញ្ជើញមកកម្ពុជា ដើម្បីធ្វើតេស្តសមត្ថភាពជ្រើសរើសនិស្សិតកម្ពុជា ឲ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យរដ្ឋប៉ាដាង នៃប្រទេសឥណ្ឌូនេស៊ី។

សាកលវិទ្យាល័យរដ្ឋប៉ាដាង បានផ្ដល់អាហារូបករណ៍ចំនួន ៤០ កន្លែង ក្នុងនោះ ២០ កន្លែង ផ្ដល់អាហារូបករណ៍ ១០០% និង ២០ កន្លែង ផ្សេងទៀត ផ្ដល់អាហារូបករណ៍លើថ្លៃសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលតែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសកាន់តែទូលំទូលាយក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ហើយនេះគឺជាការចូលរួមដ៏ធំធេងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សូមជម្រាបថា សាកលវិទ្យាល័យរដ្ឋប៉ាដាង ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានឧត្តមភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមសាកលវិទ្យាល័យចំនួនសរុប ៣,៩៥៧ នៅប្រទេសឥណ្ឌូនេសុី។ សាកលវិទ្យាល័យនេះបង្កើតទ្បើងនៅឆ្នាំ១៩៥៤ មានទំហំផ្ទៃដីសរុបចំនួន ២២៥ ហិកតា ដែលបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាចំនួនជាង ៤៨,០០០ នាក់ និងមានជំនាញចំនួន ១០ រួមមាន ផ្នែកអប់រំ, ផ្នែកភាសា និងសិល្បៈ, ផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រធម្មជាតិ, ផ្នែកវិទ្យាសាស្ត្រសង្គម, ផ្នែកវិស្វកម្ម, ផ្នែកវិទ្យាសាស្ត្រកីឡា, ផ្នែកសេដ្ឋកិច្ច, ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍, ផ្នែកសិក្សាបញ្ចប់ការសិក្សា និង​ ផ្នែកចិត្តវិទ្យា និងសុខភាព៕

 

អត្ថបទដែលជាប់ទាក់ទង