**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ស្ថានីយផូស៊ីលឈើលំផាត់ (Lum Phat Petrified wood Fossil Site

យើងបានទទួលព័ត៌មានពីមន្ទីរបរិស្ថានខេត្តរតនគិរី ក្រុមការងារបានចុះពិនិត្យ ស្ថានីយផូស៊ីលដើមឈើថ្ម ក្នុងឆ្នាំ២០១៩ ដែលស្ថិតនៅ ភូមិសាយ៉ស ឃុំកាឡែង ស្រុក លំផាត់ ខេត្តរតនគិរី ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលមានចំណុចនិយាមកា WGS1984 (720755-1482844)។

តំបន់ផូស៊ីលដើមឈើថ្មនេះ បានផុសឡើងនៅក្នុងបរិវេណប្រមាណ៥០០គុណ ៥០០ម៉ែត្រ តាមដងទន្លេស្រែពក ដែលមានរយៈកម្ពស់ ប្រមាណ ១០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ផូស៊ីលទាំងនេះមិនទាន់មានការបំផ្លាញ នៅឡើយទេ ទីតាំងនេះមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ។
ក្រុមការងារបានចុះ សិក្សាបឋមនៅខែមេសា ឆ្នាំ២០១៩ បានពិនិត្យ និងប្រមូលទិន្នន័យផូស៊ីលដើមឈើ មានចំនួន៣៥ដើម ដែលបានលេចចេញជាផ្នែកខ្លះនៅលើផ្ទៃដី (រូបទី៧៧-៨០)។ ក្នុង នោះផងដែរក្រុមការងារក៏បានជួបបំណែកផូស៊ីលពពួកតាលព្រឹក្ស (Palm Plant) ដែលស្រដៀងពពួកដើមត្នោតផងដែរ (រូប៨០)។ តំបន់នេះត្រូវបានកំណត់អាយុកាល នៅស័ក Mesozoic (មេសូស្យូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) (២០១,៣- ១៤៥ លានឆ្នាំ) ។

-កំណាយផូស៊ីលឈើ លំផាត់ឆ្នាំ២០១៩-២០២០
ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្រុមការងារសិក្សាផូស៊ីល នាយកដ្ឋានតំបន់ បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានធ្វើកំណាយផូស៊ីល ដើមឈើថ្ម (Petrified Wood) មួយដើមនៅក្នុងតំបន់នោះ ជាលទ្ធផលមានដូចជា៖

១- ដើមឈើថ្មមួយដើម មានប្រវែង១៧ម៉ែត្រ ផ្នែកខាងចុង នៅទិសខាងជើងឆៀងខាងលិច រលំមកគងនៅផ្នែកខាងលើនៃផ្ទៃដី (រូបទី៨១)។ ផូស៊ីលដើមឈើ ខាងចុងបែកជា បំណែកតូចៗ (រូបទី៨២) ដែលលេចចេញនៅផ្ទៃខាងលើ មានមុខកាត់៩០ស.ម (រូបទី ៨៣) បន្តទៅផ្នែកខាងគល់ មុជចុះបន្តិចម្ដងៗ ជ្រៅទៅៗ។ គល់ឈើថ្មមានមុខកាត់ ១៣៥ស.ម និងសំណុំឫសមានទំហំ១៨៥ស,ម ដែលស្ថិតនៅជម្រៅ១៤៥ស.ម និង បន្តក្នុងជម្រៅជាង២០០ស.ម (រូបទី៨៤)។ នៅក្នុងផ្នែកនៃសំណុំឫសដើមឈើនេះ ស្រោបដោយស្រទាប់ថ្ម យើងក៏បានរកឃើញបំណែកនៃស្លឹកឈើ ដែលកប់នៅក្នុងថ្ម បំណែកនៃថ្មខ្លះក៏បានលេចចេញជាបំណែកនៃសំបកឈើ ដែលមានស្លាកស្នាម នៅជាប់នឹងស្រទាប់ថ្ម។

២- ដើមឈើទី២ នៅខាងជើងឆៀងខាងលិចដើមឈើទី១ ក្នុងរណ្ដៅ AB(1)-AB(2) ទៅ កាន់រណ្តៅ AF(1)-AF(2) ។ យើងបានធ្វើកំណាយ ចេញប្រមាណ ៤ម៉ែត្រ ផ្នែកដែល គេរកឃើញជាផ្នែកខាងគល់ឈើ (រូបទី៨៥) ក្រុមការងារមិនបានកាយបន្តទេដោយ ផ្ដោតសំខាន់លើដើមឈើទី១។ នៅផ្នែកគល់ឈើ និងឫសនៃឈើដើមទី២នេះ ក៏បានជួប ប្រទះបំណែកស្លឹកឈើផងដែរ (រូបទី៨៦)។ បំណែកផូស៊ីលឈើត្រង់គល់ សាច់ផូស៊ីល មានពណ៌ក្រម៉ៅ និងមានស្នាមរន្ធតូចៗ (រូបទី៨៦៧)។ មានបំណែកថ្មមួយចំនួនដែល កកជាប់នឹងផូស៊ីលឈើ ដូចជាបំណែកនៃសំបកឈើ ដែលនៅជាស្លាកស្នាម (រូបទី៨៨)។

៣- មានបំណែកដើមឈើថ្ម និងមែកឈើជាច្រើនក៏បានប្រទះឃើញក្នុងរណ្ដៅកំណាយ ផងដែរ ដូចជានៅក្នុងចន្លោះរណ្ដៅកំណាយ H(1) H(-2) N(-1) N(-3) សូមមើលប្លង់ (រូបទី៨៩)។ បំណែកទាំងនោះត្រូវបានរកឃើញនៅក្នុងស្រទាប់ដីទី៤ ដែលផូស៊ីលនៅទីនោះកប់ក្នុងជម្រៅដីប្រមាណ១-២ម៉ែត។

៤- សណ្ឋានដី៖ ដើមឈើថ្មត្រូវបានកំណាយក្នុងទំហំ ៤ម៉ែត្រគុណ ២០ម៉ែត្រ និងជម្រៅ ជ្រៅបំផុតដល់ ២.២ម៉ែត្រ។ ក្រុមការងារធ្វើកំណាយដើម្បីសិក្សា និងស្វែងយល់ អំពីស្ថានភាពនៃស្រទាប់ដី (រូបទី៩០)។

-ស្រទាប់ទី១ ជាស្រទាប់ផ្នែកខាងលើ មានពណ៌ប្រផេះ ដែលកើតឡើងដោយការពុកផុយនៃរុក្ខជាតិ លាយឡំនឹងក្រួសថ្ម បាយក្រៀមតូចៗ ស្ថិតនៅផ្នែកខាងលើ ចុះក្រោម ផ្នែកខ្លះដល់ ជម្រៅ២០ស.ម។

-ស្រទាប់ទី២ នៅខាងក្រោមស្រទាប់ទី១ មានពណ៌ប្រផេះក្រម៉ៅ ជាស្រទាប់ដែលសម្បូរ ដោយក្រួសថ្មបាយក្រៀម ខ្លះមានជម្រៅដល់៣៥ស.ម។

-ស្រទាប់ទី៣ ជាស្រទាប់ដីឥដ្ឋ សើម មានពណ៌លឿង និងលាយល្បាយដីពណ៌ក្រហមតិចៗ ស្រទាប់នេះផ្នែកខ្លះមាន កម្រាស់ ៣០ស.ម ស្រទាប់ទី៣នេះ មានជម្រៅដល់ ៦០ស.ម។ ស្រទាប់ទី៤ ជាស្រទាប់ ដែលមានកម្រាស់ក្រាស់ជាងគេ និងជាស្រទាប់ដែលមានផូស៊ីលឈើ។ ផ្នែកដែលជ្រៅជាងគេ បានជីកដល់ជម្រៅ ២.២ម៉ែត្រ តែមិនទាន់ចប់សព្វគ្រប់នៅឡើយ។ នៅផ្នែកមួយនៃរណ្ដៅកំណាយ យើងក៏បានជីកដល់ផ្នែកមួយដែលស្ថិតនៅក្រោមស្រទាប់ទី៤ មាន លក្ខណៈប្រហាក់ប្រហែលនឹងថ្ម ដែលនៅក្នុងទន្លេស្រែពក។

៥- ក្រុមការងារបានយកបំណែកនៃផូស៊ីលដើមឈើទី១ ពិនិត្យ ថតក្នុងមីក្រូទស្សន៍ និងបានពិភាក្សាជាមួយអ្នកជំនាញបារាំង និង ថៃ ជាលទ្ធផលបឋម ដើមឈើនោះ ស្ថិតនៅក្នុងអំបូរនៃពពួក Conifers ( ស្រដៀងពពួកដើមស្រល់)៕

អត្ថបទដែលជាប់ទាក់ទង