ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ សហការជាមួយភាគីពាក់ព័ន្ធ ប្រជុំផ្សព្វផ្សាយ និងចុះកំណត់ព្រំទំនប់អាងទឹកទំពូង ស្ថិតក្នុងស្រុកឧដុង្គ

ភ្នំពេញ៖ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសមន្ទីរសហការជាមួយ ការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ការិយាល័យភូមិបាលស្រុក និងអាជ្ញាធរភូមិ ឃុំបានប្រជុំផ្សព្វផ្សាយ និងចុះកំណត់ព្រំទំនប់អាងទឹកទំពូង ដែលស្ថិតក្នុងភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយប្រពលរដ្ឋ ។
