ជីវភាពខ្សត់ខ្សោយ ប៉ុន្ដែប្អូនស្រី ភាព ស្រីណាត់ ប្រឡងជាប់និទ្ទេស A

ភ្នំពេញ៖ ប្អូនស្រី ភាព ស្រីណាត់ លេខតុ 113 ជាសិស្សនៅវិទ្យាល័យ ហស វាលរេញ ខេត្តព្រះសីហនុ ជាកូនអ្នកក្រីក្រ មានជីវភាពខ្វះមុខខ្វះក្រោយ ប៉ុន្ដែប្អូននៅតែបន្ដប្រឹប្រែងរៀនសូត្រ និងទទួលបានលទ្ធផល និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ។
ជាមួយគ្នានោះសង្ឃឹមថា នឹងមានសប្បុរសជន បានឃើញ និងជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់ប្អូនស្រី ចំពោះការខិតខំនេះ៕

