ឯកឧត្ដម គង់ សោភ័ណ្ឌ ជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍ សហគមន៍និងគម្រោងគណនេយ្យភាពសង្គម

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្ត ជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍ សហគមន៍និងគម្រោងគណនេយ្យភាពសង្គម ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាអុន ម៉ាអូណាត អគ្គយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុងសួងមហាផ្ទៃ និងជាសមាជិក គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ តំណាង ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋខាធិការក្រសួងមហាផ្ទៃ និង លោក ឡេង វីរៈ នាយកប្រតិបត្តិ នៃអង្គការទស្សនពិភបលោកអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំ បុគ្គលិក អង្គការទស្សនៈពិភពលោកអនកតរជាតិកម្ពុជា និងអង្គការដៃគូផងដែរ។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកណ្តាលជាខេត្តគោលដៅមួយស្ថិតនៅក្នុងចំណោមខេត្តគោលដៅទាំង២៥ រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកនុវត្តការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២៣) ចំពោះការអនុវត្តការងារគណនេយ្យភាពសង្គមនេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺមានក្រុង ស្រុក គោលដៅចំនួន០៨ រួមមាន៖
១. ក្រុងតាខ្មៅ
២. ស្រុកកៀនស្វាយ
៣. ស្រុកខ្សាច់កណ្តាល
៤. ស្រុកលើកដែក
៥. ស្រុកមុខកំពូល
៦. ស្រុកអង្គស្នួល
៧. ស្រុកពញាឮ
៨. ស្រុកស្អាង ។
ដោយបានអនុវត្តនៅកម្រិតដាក់ឃុំ- សង្កាត់លើអង្គភាពផ្ដល់សេវាចំនួន៣ រួមមាន៖
១. រដ្ឋបាលឃុំ-សង្កាត់ ( មានចំនួន៨៣)
២. សាណាបឋម សិក្សា(មានចំនួន១០១)
៣. មណ្ឌលសុខភាព(មានចំនួន៧៤) ចំពោះការអនុវត្តនៅកម្រិតថ្នាក់ក្រុង ស្រុក ដោយយោងលើលិខិតលេខ ០៨០ស.ជ.ណ គ.ជ.អ.ប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ លេខាធិការដ្ឋានគ.ដ.អ.ប និងលិខិតលេខ១៥៨៨ស.ដ.ណ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២របស់រដ្ឋបាលខេត្ត កណ្ដាល ស្តីពីការអនុវមួយអ្នកពយុទ្ធសាស្ត្រកយភាពសង្គម លើការផ្តល់សេវានៅកម្រិតថ្នាក់រដ្ឋបាល គឺនៅស្រុកស្អាង នៃខេត្តកណ្តាល ។
ឯកឧត្ដមអភិបាលខេត្ត បានបន្តទៀតថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងមក រដ្ឋបាលខេត្តកណ្តាលក៏មានគណៈប្រតិភូថ្នាក់ជាតិ និងអន្តរជាតិបានមកទស្សនកិច្ចសិក្សា ស្ដីពីការ អនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំភូមិធំ ស្រុកកៀនស្វាយ ហើយខេត្តកណ្តាលរក៏មានកិច្ចប្រជុំ ឆ្លុះបញ្ចាំងលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រឌិត ដែលដឹកនាំដោយ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានិងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក៏មានដំណើរទស្សនៈ កិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណបក្សភាពរដ្ឋ របស់ប្រភូជាន់ខ្ពស់ធនាគារពិភពលោក និងលេខាធិការដ្ឋាន គ.ជ.អ.ប នៅអង្គភាពផ្តល់សេវានៃមណ្ឌលសុខភាពកោះខែល និងនៅសាលាឃុំកោះខែល ស្រុកស្អាងផងដែរ។
ឯកឧត្តម ម៉ាអុន ម៉ាអូណាត អគ្គយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុងសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិនេះ ចំពោះនៅថ្នាក់ខេត្ត គឺយើងមានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ជាសេនាធិការក្នុងការជួយគាំទ្រ និង សម្របសម្រួលលើដំណើរការនៃលក្ខណៈបច្ចេកទេស និងធនធាន ដល់រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់។ ដើម្បីធានាដល់ការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ តាមរយៈប្រែក្លាយខ្លួនឱ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព ដែលអាចទុកចិត្តបាន និងការទទួលបាននូវសេវាល្អ។ ទាំងអស់នេះវាជាកពា្ចក់ឆ្លុះបញ្ចាំងលើការគ្រប់គ្រង ការដឹកនាំ និងការផ្តល់សេវាដោយអង្គភាពខ្លួន ត្រូវបំពេញនូវលក្ខខណ្ឌស្តង់ដារការងារដែលបានកំណត់ដោយរដ្ឋ និងមានការវាយតម្លៃដាក់ពិន្ទុពីបុគ្គលិក ខ្លួន ព្រមទាំងដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕
