**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

លោកជំទាវ ជូ ប៊ុនអេង៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាមានវិធានការ ចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាមានវិធានការ ចំនួន ៤ ដើម្បីប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស។

ថ្លែងនៅសិក្ខាសាលា​ពពិគ្រោះយោបល់ស្ដីពី “ការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំកម្មវិធីបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស” ដែលមានរយៈពេល ១ព្រឹក នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាមានវិធានការ ចំនួន ៤ ដើម្បីប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស ទី១ គឺការបង្ការ និងទប់ស្កាត់កុំឱ្យមានអំពើជួញដូរមនុស្សកើតមានឡើង ទី២ ពង្រឹងយុត្តិធម៌ច្បាប់ និងការដាក់ទោសដល់ជនល្មើស ទី៣ កិច្ចការពារជនរងគ្រោះ និងទី៤ បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ។

លោកជំទាវបានបញ្ជាក់ថា ក្នុងចំណោមវិធានការទាំង ៤នេះ គឺវិធានការបង្ការ និងទប់ស្កាត់គឺមានប្រសិទ្ធភាពជាងគេ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវរួមគ្នារកដំណោះស្រាយបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស កុំឱ្យកើតមាន ដើម្បើធ្វើឱ្យបទល្មើសនេះមានការថយចុះជាលំដាប់ ឈានទៅរកការលុបបំបាត់បានទាំងស្រុង ដោយទាមទារឱ្យយើងត្រូវរកវិធីសាស្រ្ត និងវិធានការរួមគ្នាដែលមានប្រសិទ្ធភាពក្នុងការអនុវត្ត។

លោកជំទាវបានបន្ថែមថា សិក្ខាសាលានេះផ្តោតសំខាន់គឺ ចង់ឱ្យ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ធ្វើការចែករំលែកព័ត៌មានពិតពីគ្នាទៅវិញទៅមកពីព្រោះមានតែព័ត៌មានពិតច្បាស់លាស់ទេទើបអាចដោះស្រាយបញ្ហាបាន។ ជាពិសេសយើងត្រូវរកមូលហេតុដែលជាឬសគល់នៃបញ្ហារបស់បទល្មើសជួញដូរមនុស្សឱ្យឃើញហើយរួមគ្នាលុបបំបាត់ឫសគល់បញ្ហាឱ្យអស់ នោះអំពើជួញដូរមនុស្សនឹងមិនអាចកើតមានឡើងបានឡើយ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរលមនុស្ស រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើ ចំណាកស្រុកដោយប្រថុយប្រថា នៅក្នុងក្រុង ស្រុកទាំង១១ ចំនួន ១១លើក មានអ្នកចូលរួម ចំនួន ២,៩៤៣ នាក់ ដោយឡែកក្រុមការងារថ្នាក់ក្រុង ស្រុក បានប្រជុំផ្សព្វផ្សាយបានចំនួន ៨,០៦២លើក៕

អត្ថបទដែលជាប់ទាក់ទង