ឯកឧត្ដម ស សុខា អញ្ជើញប្រកាសតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្ដម ស សុខា ក្នុងនាមប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ខេត្តព្រៃវែង និងខេត្តបាត់ដំបង ចូលរួមជាអធិបតីពិធីប្រកាសតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្ត ក្រុង ស្រុក និងថ្នាក់ការិយាល័យរបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
ពិធីខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង៕
