ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែងដែលកំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រងនៅកណ្ដាលព្រៃភ្នំ

ភ្នំពេញ៖ ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែងដែលកំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រងនៅកណ្ដាលព្រៃភ្នំ។
ទេសភាពទឹកធ្លាក់ ធម្មជាតិជុំវិញទឹកធ្លាក់ អមដោយសំឡេងបក្សាបក្សី ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ បានរំសាយនូវភាពនឿយហត់របស់ភ្ញៀរទេសចរដែលមកទស្សនាទឹកធ្លាក់នេះ។
សកម្មភាពកម្សាន្ត៖ងូតទឹកលេងកម្សាន្ដ ថតរូបអនុស្សាវរីយ៍ ទស្សនាធម្មជាតិជុំវិញទឹកធ្លាក់ ទីតាំង ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្ដកោះកុង៕
