**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

នគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនក្រុមក្មេងស្ទាវ ៩នាក់ ពាក់ព័ន្ធករណីកាប់ម៉ូតូ

 

  ភ្នំពេញ៖ កាលពីថ្ងៃពុធ​ ទី១៤​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចភូមិពេជ្រចង្វា​ ឃុំព្រៃកប្បាស​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ មានករណីធ្វេីឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) កេីតឡេីង​ បង្កដោយក្មេងស្ទាវមួយក្រុមមានគ្នាជាងដប់នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូប្រហែលចំនួន០៧ទៅ០៨គ្រឿង​ បានធ្វេីសកម្មភាពស្ទាក់កាប់ម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត​ ពណ៌ស​ ពាក់ផ្លាកលេខ​ តាកែ​វ1Y-5341 របស់ម្ចាស់ឈ្មោះ​ កែវ​ វ៉ាន​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិក្រសាំង​ ឃុំពោធិ៍រំចាក​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ បណ្តាលឱ្យម៉ូតូរងការខូចខាត(ម្ចាស់មិនមានរបួសទេ)​ រួចក្រុមជនសង្ស័យបានកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះរួចជិះគេចខ្លួនបាត់។

ក្រោយពីទទួលបានបណ្តឹង​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុក​ ចុះធ្វេីការស្រាវជ្រាវដល់ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២២​ កម្លាំងយេីងកំណត់មុខសញ្ញាបានចំនួន ១៤នាក់​ (ឃាត់ខ្លួនបានចំនួន០៩នាក់)​ ដូចខាងក្រោម​ ៖

១/ឈ្មោះ​ យន់​ លីហ៊ុយ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិក្តាញ់​ ឃុំក្តាញ់​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាជនដៃដល់​ (ឃាត់ខ្លួន)
២/ឈ្មោះ​ វ៉ន​ វ័ន្ត​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិព្រៃភ្ញី​ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស​ ខេត្ត​តាកែវ​ ជាជនដៃដល់​ (ឃាត់ខ្លួន)
៣/ឈ្មោះ​ លី​ វ៉ានយ៉ុង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិព្រៃផ្លៅត្យូវ​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតែវ​ ​ជាជនដៃដល់ (ឃាត់ខ្លួន)
៤/ឈ្មោះ​ ស្រេវ​ វឌ្ឍនា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិព្រៃរបង​ ឃុំព្រែផ្តៅ​ ស្រុកព្រៃកប្បាស​ ជាបក្សពួក​ (ឃាត់ខ្លួន)
៥/ឈ្មោះ​ លី​ ប៊ុននីត​ ភេទប្រុស​ អាយុ១៤​ឆ្នាំ​ រស់នៅភូមិព្រៃរបង​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​ (ឃាត់ខ្លួន)
៦/ឈ្មោះ​ គី​ សេងថន​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ រស់នៅភូមិព្រៃរបង​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​​ (ឃាត់ខ្លួន)
៧/ឈ្មោះ​ យ៉ែម​ សោពុធ​ ភេទប្រុស​ អាយុ២១ឆ្នាំ​ រស់នៅភូមិអង្គរវាយ​ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​ (ឃាត់ខ្លួន)
៨/ឈ្មោះ​ ចាប​ សារ៉ាក់​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ រស់នៅភូមិព្រៃរបង​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​ (ឃាត់ខ្លួន)
៩/ឈ្មោះ​ សេង​ ម៉េងហេង​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិព្រៃរបង​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​ (ឃាត់ខ្លួន)
១០/ឈ្មោះ​ សន​ សុខសម្បត្តវិសាល​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ រស់នៅភូមិត្រពាំងស្វាយ​ ឃុំក្តាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាជនដៃដល់ (គេចខ្លួន)
១១/ឈ្មោះ​ ផាន​ សម្ផស្ស​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ រស់នៅភូមិសៃវ៉ា​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​​ (គេចខ្លួន)
១២/ឈ្មោះ​ អ៉ឹម​ សុខកែវ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ រស់នៅភូមិត្រពាំងស្វាយ​ ឃុំក្តាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​​ (គេចខ្លួន)
១៣/ឈ្មោះ​ ផាន់​ ម៉េងហាក់​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិត្រពាំងធំ​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្សពួក​​ (គេចខ្លួន)
១៤/ឈ្មោះ​ ទឹម​ ហុងហេង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិកែវចំរេីន​ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាបក្ខពួក​​ (គេចខ្លួន) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖​ ផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ០១​ ម៉ូតូចំនួន០២គ្រឿង(ម៉ាកហុងដាឌ្រីមC125​ ពណ៌ខ្មៅ​ ឆ្នាំ២០២២​ ពាក់ផ្លាកលេខ​ តាកែវ1AA-7448 និងហុងដាឌ្រីមC125​ ពណ៌ខ្មៅ​ ឆ្នាំ២០១៧​ ពាក់ផ្លាកលេខ​ តាកែវ1N-8910)។

បន្ទាប់មកកម្លាំងយេីងបានឃាត់ខ្លួនបានជនសង្ស័យខាងលេី​ រួមជាមួយវត្ថុតាង​ យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តា​ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង