សត្វខ្ទីនត្រូវបានចាត់ថ្នាក់ជាប្រភេទ ស្ថិតក្នុងបញ្ជីក្រហម IUCN ជិតទទួលរងគ្រោះថ្នាក់

ភ្នំពេញ៖ ខ្ទីន (ឈ្មោះអង់គ្លេស៖ Large Indian Civet ឈ្មោះវិទ្យាសាស្រ្ត៖ Viverra zibetha) ខ្ទីនជាសត្វស្ថិតនៅក្នុងអំបូរសំពោចដែលមានមាឌធំ ហើយអាចសម្គាល់លក្ខណៈពិសេសរបស់វា ដោយនៅត្រង់កមានឆ្នូតស-ខ្មៅធំៗ កន្ទុយមានបង្កង់ស-ខ្មៅពី៦-៧។
ចាប់ពីកដល់ខ្នងមានរោមប្រែងព័ណ៌ខ្មៅ-ស ជើងមុខមានព័ណ៌ត្នោតចាស់ ប៉ុន្តែជើងក្រោយមានព័ណ៌មានព័ណ៌ត្នោងខ្ចី បបូមមាត់លើ និងក្នុងត្រចៀកមានព័ណ៌ស។ កូនទើបនឹងកើតភាគច្រើនមានសម្បុរខ្មៅ។ សត្វព្រៃប្រភេទនេះ ចូលចិត្តរស់នៅតាមតំបន់ព្រៃល្បោះ ជាពិសេសព្រៃក្បែរភូមិករ។
វាជាសត្វដែលចេញរកស៊ីនៅពេលយប់ និងពេលថ្ងៃស្ថិតនៅក្នុងព្រៃគម្ពោតដែលមានស្មៅក្រាស់ៗ ឬក្នុងរន្ធ។ ចំណីរបស់សត្វប្រភេទនេះមានដូចជា៖ ត្រី បក្សី ស៊ុត ថ្លែន បង្គួយ ពស់ កង្កែប កណ្តុរ ផ្លែឈើ ឬសឈើ ជាដើម។
ខ្ទីនមានរបាយនៅទូទាំងប្រទេសកម្ពុជា ក្នុងទីជម្រកសមស្រប។ ខ្ទីនត្រូវបានចាត់ថ្នាក់ជាប្រភេទដោយបង្គួរនៅកម្ពុជា និងស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (LC)៕
