**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

កម្ពុជា-UN ប្តេជា្ញរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ អង្គការសហប្រជាជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យទទួលបានវឌ្ឍនភាពថ្មីៗបន្តទៀត។ ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរជូនចំពោះលោក Joseph Scheuer ដែលទទួលបានតួនាទីជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក និងសហការី នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានជួយមកដល់កម្ពុជានៅក្នុងដំណាក់កាលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក មានទាំងវ៉ាក់សាំង គ្រឿងបរិក្ខាបច្ចេកទេសជាច្រើនទៀតមកដល់កម្ពុជា និងនៅតែបន្តជួយមកកម្ពុជាក្រោយការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩។

លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជានៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត បានសង្កេតឃើញថាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ ពិតជាមានការរីកចម្រើនប្រែប្រួលយ៉ាងលឿន។ លោកបានយល់ស្របជាមួយនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ ជាពិសេសភ្នាក់ងារអង្គការសហប្រជាជាតិនានា។

ទន្ទឹមនឹងនេះ លោកក៏បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យគម្រោងធំៗភាគច្រើន វិលត្រឡប់មកប្រក្រតីភាពឡើងវិញ។ ព្រមជាមួយគ្នានេះ អង្គការសហប្រជាជាតិ នឹងបន្តការគាំទ្រ ចំពោះគោលដៅមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ដោយអង្គការសហប្រជាជាតិ នឹងបន្តបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-UN ក្លាយជាដៃគូកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីបានឯកភាពគ្នាទៅលើទិសដៅរួមគ្នាចំនួនសំខាន់ៗបីគឺ៖
១. សំដែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កាដែលកើតចេញពី គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (DEY)។ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Joseph Scheuer ដែលជាសហប្រធានគម្រោងនេះ នឹងកោះប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី៣ នាដើមឆ្នាំ២០២៣ ដើម្បីបន្តផែនការសកម្មភាព ក៏ដូចជាការបន្តគៀងគរធនធានក្នុងការធានានិរន្តរភាព នៃគម្រោង និងពង្រីកវិសាលភាពគម្រោងផងដែរ។

២. ពាក់ព័ន្ធនឹងការបន្តដោះស្រាយលើសុវត្ថិភាពចរាចរតាមដងផ្លូវ និងការដឹកជញ្ជូនកម្មករ ដែលបានជួបនូវគ្រោះថ្នាក់ចរាចរកន្លងមក បើយោងតាមរបាយការណ៍របស់ UNDP គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបានធ្វើអោយខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងមួយឆ្នាំៗ ហើយតាមការប៉ាន់ប្រមាណអាចខាតបង់ដល់ផលទុនជាតិសរុប ប្រមាណ ៣%។ អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ។ ក្នុងពេលឆាប់ៗនេះ នឹងមានទស្សនកិច្ចផ្លូវការមួយរបស់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

៣. ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា កម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌ ដែលគ្រោងនឹងបង្កើតការងារប្រមាណ ៣០០លានការងារ សម្រាប់ប្រទេសជាសមាជិក ក្នុងនោះ កម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍អំពីគំនិតផ្តួចផ្តើមយ៉ាងច្រើននេះដែរ ដោយសារកម្ពុជាមានគម្រោងជាច្រើនដែលបាននឹងកំពុងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងដៃគូភ្នាក់ងារអង្គសហប្រជាជាតិនានា ជាពិសេសដូចជា អង្គការ ILO, UNDP, UNICEF, UNIDO ជាដើម។

ឯកឧត្តមរដ្ឋមមន្ត្រី នឹងខិតខំរួមគ្នាជាមួយអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY) ទៅជាគម្រោងគំរូមួយសម្រាប់បណ្តាប្រទេសដទៃយកទៅអនុវត្តន៍ ដូចដែលកម្ពុជាទទួលបានជោគជ័យលើការអនុវត្តន៍គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)។ចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានបេ្តជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងចូលរួមគាំទ្រលើគ្រប់កម្មវិធីអាទិភាពរបស់ក្រសួង។

ទន្ទឹមនិងនេះ ភាគីទាំងពីបានសំដែងនូវទស្សន:ប្រកបដោយភាពវិជ្ជមានយ៉ាងខ្លាំងទៅលើមហិច្ឆតាដែលទាំងអង្គការសហប្រជាជាតិក្នុងការខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជា សម្រេចនូវគោលដៅប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយទៅជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង