**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បទអត្ថាធិប្បាយ៖ តួនាទីកាន់តែសកម្ម សំខាន់និងសារវន្តរបស់ប្រទេសចិននៅក្នុងCOP15

ដើម្បីបន្តភក្តីភាពចំពោះសហគមន៍រួមជីវិតដែលជាហ្សែនរបស់ជនជាតិចិនមិនតិចជាងពីរពាន់ឆ្នាំលើសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ដែលកាលពី២៧០០ឆ្នាំមុន ឡៅជឺដែលជាស្ថាបនិកលទ្ធិតាវ បានលើកឡើងថា តាវប្រតិបត្តិតាមធម្មជាតិ ដែលមានន័យថា ដំណើរនៃអ្វីគ្រប់យ៉ាងត្រូវគោរពតាមក្រឹត្យក្រមធម្មជាតិ។ មនុស្សនិងធម្មជាតិគឺជាតួអង្គរួមដែលមិនអាចបំបែកបាន។ បុព្វបុរសចិនបានសង្ខេបនូវស្មារតីនៃការរួមបញ្ចូលគ្នាទៅវិញទៅមកដោយបានចែងថា អ្វីៗទាំងអស់កើតចេញមកជាមួយគ្នាដោយមិនបំផ្លាញគ្នាទៅវិញទៅមក ហើយតាវដើរស្របគ្នាមិនប៉ះទង្គិចគ្នា នោះគឺ «អរិយធម៌អេកូឡូស៊ី»។ អរិយធម៌នេះបានក្លាយជាគោលដៅច្បាស់លាស់របស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិននៅក្នុងការធានាថែរក្សាការអភិរក្សជីវចម្រុះជាសកល។ ប្រទេសចិនបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ហើយការអភិរក្សអេកូបរិស្ថានក៏មិនមានន័យថាត្រូវលះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។

ដើម្បីផ្តល់ភាពស្រស់ស្អាតនិងបៃតងភាពរបស់ភពផែនដីជូនដល់អ្នកជំនាន់ក្រោយ ប្រទេសចិនក្នុងអំឡុងពេលកិច្ចប្រជុំដំណាក់កាលទី២នៃមហាសន្និបាតភាគីហត្ថលេខីលើកទី១៥ 《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ (COP15) ប្រធានបទស្តីពី «អរិយធម៌អេកូឡូស៊ី៖ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» គឺជាសន្និសីទសកលលើកដំបូងគេបង្អស់ ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UN) ដោយផ្តោតលើអរិយធម៌អេកូឡូស៊ីក្រោមសំណើរបស់ប្រទេសចិន។ ប្រទេសចិនបានផ្តល់ផែនការខ្លួនដល់ការអភិរក្សជីវចម្រុះជា សកលក្រោមប្រធានបទ «ខ្សែបន្ទាត់ក្រហមអភិរក្ស អេកូឡូស៊ី» នៅជ្រុងប្រទេសចិន។ ប្រព័ន្ធខ្សែបន្ទាត់ក្រហមនៃការអភិរក្សអេកូឡូស៊ីក្នុងដំណើររុករកអភិរក្សបរិស្ថាន ហើយខ្លឹមសារស្នូលនៃខ្សែបន្ទាត់ក្រហមក្នុងការអភិរក្សអេកូឡូស៊ី គឺការពារតំបន់សំខាន់ៗនៃជីវចម្រុះ ខណៈពេលដែលធានាបាននូវការផលិតនិងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ។ តាមរយៈការអនុវត្តគោលនយោបាយនិងប្រព័ន្ធច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពមនុស្សដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ីក្នុងតំបន់ផង និងរក្សាបាននូវផលិតកម្មនិងរបៀបរស់ដើមនៅរបស់ពលរដ្ឋផង។ ជាមួយគ្នានេះដែរ តាមរយៈការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរពណ៌បៃតងនិងសម្រេចបាននូវការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ។

ដើម្បីបង្កើនពុទ្ធិនិងបទពិសោធន៍កាន់តែទូលំទូលាយដល់សហគមន៍អន្តរជាតិអំពីជ្រុងប្រទេសចិន ដោយប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ បានជំរុញអភិរក្សនិងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញទំហឹងក្នុងការកសាងអរិយធម៌អេកូឡូស៊ី ខិតខំពេញទំហឹងបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាន ក៏ដូចជាខិតខំពេញទំហឹងដើម្បីកែលម្អបរិស្ថាន ធ្វើការផលិត និងជីវភាពរស់នៅរបស់ប្រជាជន។ ជ្រុងប្រទេសចិនបានរំលេចចេញយ៉ាងច្បាស់នូវសមិទ្ធផលនានារបស់ប្រទេសចិនជូនដល់ពិភពលោកកាលពីថ្ងៃទី៧ ខែធ្នូ នៅម៉ុងរ៉េអាល់ ប្រទេសកាណាដា ដោយបានគូសបញ្ជាក់ថា ជ្រុងប្រទេសចិនបានបើកបង្អួចសម្រាប់ពិភពលោក ឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលរបស់ចិនក្នុងការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះ។ ការអភិរក្សអេកូឡូស៊ីរបស់ប្រជាជនចិនប្រៀបដូចជាការថែទាំកែវភ្នែកទាំងគូរបស់ខ្លួន ហើយការការពារបរិស្ថានអេកូឡូស៊ីរបស់ប្រជាជនចិនប្រៀបដូចជាការថ្នាក់ថ្នមអាយុជីវិតរបស់ខ្លួនផងដែរ ដែលនាំឱ្យជ្រុងប្រទេសចិន ជាវេទិកាវិទ្យាសាស្រ្តចំហស្តីពីអរីយធម៌អេកូឡូស៊ីដែលប្រទេសចិនរីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយប្រទេសនានាផងដែរ។

ដើម្បីផ្តល់សក្ខីកម្មកាន់តែប្រត្យក្ស ប្រទេសចិនបានក្លាយជាប្រទេសដែលមានផ្ទៃដីដាំដើមឈើច្រើនជាងគេនៅក្នុងពិភពលោកដែលត្រូវជា២៥%នៃបរិមាណព្រៃឈើនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ ការការពារព្រៃឈើនឹងធ្វើឱ្យជីវៈចម្រុះក៏ត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។ ខ្លាឃ្មុំPanda លែងជាសត្វដែលស្ថិតនៅក្នុងបញ្ជីសត្វដែលជិតផុតពូជទៀតហើយ លើសពីនេះ ជនជាតិចិនបានយកចិត្តទុកដាក់ការពារហ្វូងដំរីអាស៊ីតាមគ្រប់មធ្យោបាយដែលបានក្លាយជាទៅជាចំណុចចាប់អារម្មណ៍ខ្លាំងនៅក្នុងពិភពលោក។ ក្នុង១ឆ្នាំៗ ប្រទេសចិនបានកាត់បន្ថយការបញ្ចេញកាបូនិកបានចំនួន២៩៤០លានតោន និងបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចំនួន១៤០០លានតោន ដែលនេះជាការសម្រេចបានមុនកាលកំណត់។
ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន ទស្សនៈអរិយធម៌អេកូឡូស៊ីបានជ្រៀតចូលយ៉ាងស៊ីជម្រៅទៅក្នុងដួងចិត្តរបស់ប្រជាជនចិន របៀបរស់នៅដោយសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលស្អាត ការបំភាយកាបូនទាប បាននិងកំពុងក្លាយជាជម្រើសដោយខ្លួនឯងរបស់ប្រជាជនចិនកាន់តែច្រើនឡើងៗ។ តាមរយៈផ្នតគំនិតនេះ សហគមន៍អន្តរជាតិពិតជាបាននិងកំពុងសាទរហើយប្រកៀកស្មាជាមួយប្រទេសចិនដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដីតាមខ្លឹមសាររួមនៃCOP15៕ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង