**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគនយោបាយ និងសង្គម ក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងសហការី នាថ្ងៃទី៩ ធ្នូនេះ បានជួបសំណេះសំណាល ជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគនយោបាយ និងសង្គម ក្រៅប្រទេស នៅសាលប្រជុំសាលាខេត្តកណ្តាល។

វប្បធម៌សន្ទនានេះ បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែង នៃការអភិវឌ្ឍរបស់សង្គម ជាពិសេសនៅក្នុងមូលដ្ឋានខេត្តកណ្ដាល។ កត្តាសន្តិភាព បានសបញ្ជាក់ឲ្យឃើញច្បាស់ពីភាពសុខុដរមនានៃសង្គមមួយ ដែលអនុញ្ញាតឲ្យបងប្អូនជនជាតិខ្មែរទាំងអស់ជុំវិញសកលលោក បានជួបជុំប្រកបដោយភាតរភាព ក្នុងនាមមហាគ្រួសារខ្មែរ។

ទោះបីមាននិន្នាការនយោបាយផ្ទុយគ្នាក៏ពិតមែន ប៉ុន្តែយើងនៅតែជនជាតិខ្មែរ និងជាបងប្អូនល្អ ក្នុងអំបូរជាតិសាសន៍មួយដែលមានវប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់។ បងប្អូនប្រជាពលរដ្ឋខ្មែរសូមចងចាំថា សាមគ្គីភាពផ្ទៃក្នុង ជាកម្លាំងចលករមួយដ៏ប្រាកដ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីក លូតលាស់ ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ។

លោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន បានកើតសរសើរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្ត កណ្តាល ដែលមានការរីកចម្រើនឆាប់រហ័សគួរ ឱ្យកត់សម្គាល់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ខុសពីអ្នកនយោបាយមួយចំនួន នៅក្រៅប្រទេស បានផ្សព្វផ្សាយមូលបង្កាច់ ខុសពីការពិត ដែលស្រុកខ្មែរកំពុងតែអភិវឌ្ឍរីកចម្រើន នាពេលបច្ចុប្បន្ននេះ។ “ខ្មែរសាមគ្គី នោះខ្មែរខ្លាំង” ប្រទេសជាតិយើងកំពុងត្រូវការអភិវឌ្ឍបន្ថែម ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងរួមគ្នាដើម្បីជាតិ៕

អត្ថបទដែលជាប់ទាក់ទង