**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អ្នកផ្ទុកមេរោគអេដស៍ ៦៤គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៅថ្នាក់សាខា​

ភ្នំពេញ៖ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ជាក់ស្តែងនៅថ្ងៃទី​ ៨ ខែធ្នូ​ ឆ្នាំ២០២២លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បានជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​ ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៤គ្រួសារ ដែលមកពី២២ភូមិ ក្នុងឃុំចំនួន៨ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ​ លោកជំទាវ​ ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយ​ និងបានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងសារអប់រំសុខភាពស្តីពី​អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ ការសម្រាលកូននៅមណ្ឌលសុខភាព​ ការបំបៅកូនដោយទឹកដោះម្តាយ​ ការចាក់វ៉ាក់សាំងបង្ការដល់កុមារ​ ការផ្តល់អាហាររូបត្ថម្ភដល់កុមារជាដេីម។

ជាមួយគ្នានេះ​ លោកជំទាវបានមានប្រសាសន៍ថា« ​ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ​ ផឹកទឹកឆ្អិន​ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់​ និងជាពិសេសអ្នកដែលរស់នៅជាមួយរោគអេដស៍សូមកុំបាក់ទឹកចិត្តឱ្យសោះ ខិតខំព្យាបាលតាមការណែនាំរបស់លោកគ្រូពេទ្យ និងបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីជីវភាពគ្រួសារ»។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ រួមជាមួយគណៈកម្មាធិការសាខា បានប្រគល់ ថ្នាំពេទ្យ (Amoxicillin) ៥កេស អាវពេទ្យ ចំនួន៥កេស និងអាល់កុលចំនួន ១០០លីត្រ ជូនមណ្ឌលសុខភាពទឹកផុស ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ។

បន្ថែមពីលើនេះអ្នកផ្ទុកមេរោគអេដស៍ទាំង៦៤គ្រួសារ ដោយគ្រួសារនីមួយៗ ទទួលបានអំណោយមនុស្សធម៌រួមមាន ៖​ អង្ករ​ ២៥គីឡូក្រាម​,​ មី​ ១កេស​,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកស៊ីអ៉ីវ​ ១យួរ,​ ឃីត ១កញ្ចប់ (សារុង មុង ភួយ ក្រមា) សាប៊ូដុសខ្លួន ១ដប ​ជែលលាងដៃចំនួន១ដប និងថវិកា ២ម៉ឺនរៀល។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ឧបត្ថម្ភបន្ថែមនូវ បន្ទះសូឡា និងអំពូលភ្លើង ចំនួន ១គ្រឿង និងថវិកា ២ម៉ឺនរៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង