**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

ថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយស្បៀងអាហាររបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅស្រុកកំពង់ស្វាយ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក អ៊ាន សុធា ប្រធានកងឯកភាពចំចាត់មីនទី៤ ( ស៊ីម៉ាក់) រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀង អាហាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ សៀង ឆៃលាង អាយុ៦៥ឆ្នាំ បានចូលបម្រើក្នុងជួរនគរបាលជាតិនៅឆ្នាំ១៩៩៣ ហើយបានផ្ទេរចេញទៅ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC )ក្នុងឆ្នាំ១៩៩៧ និងនៅក្នុងឆ្នាំ២០១០ក្រោយពេលរបួសពិការបានផ្ទេរទៅចូលក្នុងក្របខ័ណកងយោធពលខេមរភូមិន្ទវិញ ។លោក សៀង ឆៃលាង បានទទួលមរណភាព ដោយរោគាពាធកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ័ លោក សៀង ឆៃលាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែង ជូនបងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នៅប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃនិងនៅពេលអតីយុទ្ឋជនយើងទទួលមរណភាពក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះសម្រាប់ផ្ញើធ្វើបុណ្យសពផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ថវិកាបេឡាមរណសង្រ្គោះ ដែលត្រូវប្រគល់ជូនគ្រួសារ សពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលការធ្វើបុណ្យសពឲ្យបានសមរម្យ ។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះ រួមមាន ៖ អង្ករចំនួន៥០គីឡូវក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន០២យួរ ត្រីខកំប៉ុងចំនួន២យួរនិងទឹកបរិសុទ្ធចំនួន១កេស ។ ជាមួយនោះដែរលោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ នៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC )បាននាំយកមកនូវស្បៀងអាហារ និងថវិកាចំនួន១២លានរៀលមកប្រគល់ជូនគ្រួសារសពផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង