កិច្ចប្រជុំណែនាំបច្ចេកទេស ដល់សមាជិកគណៈកម្មការក្រុមមុខវិជ្ជា នៅតាមមណ្ឌលកំណែទាំង១០ រាជធានីភ្នំពេញ នៅតាមមណ្ឌលកំណែមុខវិជ្ជាទាំង១០

ភ្នំពេញ៖ ប្រធានមណ្ឌលកំណែនីមួយៗ នាថ្ងៃទី៨ ធ្នូនេះ បានរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់សមាជិកនៃគណៈកម្មការក្រុមមុខវិជ្ជាទាំងអស់ ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់លើសន្លឹកកិច្ចការបេក្ខជន ត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ដោយមានការចូលរួមពិនិត្យតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រធានមណ្ឌលកំណែបានណែនាំការងារបច្ចេកទេសដល់គណៈកម្មការកណ្ដាល និងគណៈកម្មការមុខវិជ្ជា ដើម្បីអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ មានភាពហ្មត់ចត់ ៕
