**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ចំនួនសត្វខ្សឹបនៅកម្ពុជា បានថយចុះយ៉ាងគំហុក ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈបច្ចុប្បន្នមានប្រមាណ ១០៤ក្បាល

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ចំនួនសត្វខ្សឹប ឬ សត្វទ្រមាក់អណ្តើក នៅកម្ពុជា បានថយចុះយ៉ាងច្រើនចាប់តាំងពីឆ្នាំ ២០១២មក ហើយបច្ចុប្បន្នកម្ពុជាមានសត្វខ្សឹបប្រមាណ ១០៤ក្បាល ខណៈឆ្នាំ ២០១២ មានរហូតដល់ ២១៦ ក្បាល ។

យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយក្រសួងបរិស្ថាននិងអង្គការ WCS បានបង្ហាញថា ចំនួនសត្វខ្សឹបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថយចុះប្រមាណ ៥៥% ចាប់តាំងពីឆ្នាំ ២០១២មក។ ក្រុមអ្នកអភិរក្សបានប៉ាន់ស្មានថា ចំនួនសត្វខ្សឹបឈ្មោលក្នុងឆ្នាំ ២០១៨ បានថយចុះមកនៅត្រឹមតែ ១០៤ក្បាលប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ ២០១២ គឺមានរហូតដល់ ២១៦ ក្បាល។ ការស្រាវជ្រាវនេះ បានរកឃើញថា តំបន់ដែលសត្វខ្សឹបឈ្មោលរស់នៅបានថយចុះមកនៅត្រឹមតែ ៤ តំបន់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ ២០១២ គឺមានរហូតដល់ចំនួន ១០តំបន់។

សត្វខ្សឹបជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាលនៅលើពិភពលោក។

ប្រទេសកម្ពុជាបានក្លាយជាទីជម្រកសម្រាប់វត្តមាននៃអនុប្រភេទ Houbaropsis bengalensis blandini ដែលនៅសេសសល់ នៅលើពិភពលោក។ ចំនួនសត្វខ្សឹបនៅកម្ពុជាបានថយចុះយ៉ាងគំហុកក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ន សត្វខ្សឹបមានវត្តមានភាគច្រើននៅក្នុងខេត្តកំពង់ធំ មានតិចតួចនៅក្នុងខេត្តសៀមរាប និងមានតិចតួចបំផុតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយហ្នឹងគុម្ពោតព្រៃដុះរាយប៉ាយ។

ដើម្បីការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាប់ខាងជើងទន្លេសាប» គ្រប់ដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំនិងសៀមរាប។ ក្រសួងបរិស្ថានដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WCS និងម្ចាស់ជំនួយនានា ដើម្បីអភិរក្សតំបន់នេះ និងការពារសត្វខ្សឹប ព្រមទាំងប្រភេទសត្វស្លាបកម្រៗដទៃទៀតដូចជា ចាបព្រៃវែង ជាដើម។

សកម្មភាពអភិរក្សសំខាន់ៗរួមមាន ការគាំទ្រដល់ការអនុវត្តច្បាប់ ការគ្រប់គ្រងតំបន់វាលស្មៅដោយមានការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយបង្កើនការយល់ដឹងដល់សហគមន៍ ការការពារសម្បុកសត្វខ្សឹប ការលើកកម្ពស់គម្រោងស្រូវបែបនិរន្តរភាព ដែលជាយន្តការមួយគាំទ្រដល់និរន្តរភាពកសិកម្ម សម្រាប់ការអភិរក្សសត្វខ្សឹប និងការបង្កើតតំបន់ការពារធម្មជាតិថ្មីមួយនៅក្នុងខេត្តពោធិ៍សាត់។
យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វខ្សឹបត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វ«ក្រម»។

ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល៕

អត្ថបទដែលជាប់ទាក់ទង