ប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីតួនាទីភារកិច្ចរបស់រដ្ឋសភា

ភ្នំពេញ៖ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករង នីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញដល់ដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញពីប្រវត្តិ តួនាទី ភារកិច្ច របស់រដ្ឋសភា និងតួនាទីនីតិកម្មរបស់រដ្ឋសភា ព្រមទាំងតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត អគ្គស្នងការរងទទួលបន្ទុករដ្ឋបាល នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានសម្តែងនូវចំណាប់អារម្មណ៍ និងគោលបំណងនៃទស្សនកិច្ចសិក្សាស្វែងយល់ពីរដ្ឋសភា គឺដើម្បីផ្តល់ឱកាសអោយប្រតិភូកាយឫទ្ធិនារីកម្ពុជាបានសិក្សាស្វែងយល់បន្ថែមទៀតអំពីតួនាទីភារកិច្ច និងដំណើរការប្រព្រឹត្តទៅរបស់រដ្ឋសភា ព្រមទាំងទទួលបាននូវបទពិសោធន៍ល្អៗពីស្ថាប័នមួយនេះ ៕
