រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ ជួបទូតបារាំងប្រចាំកម្ពុជា ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ដរជាតិ

ភ្នំពេញ៖ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ដរជាតិ។
