ក្រសួងព័ត៌មាន នឹងរៀបចំពិធីជួបជុំរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានឯកភាពឱ្យក្រសួងព័ត៌មាន រៀបចំពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ជាមួយអ្នកសារព័ត៌មានដោយផ្ទាល់ លើកទី៥ នៅថ្ងៃសៅរិ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។

