**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការងារហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយដ៏សំខាន់បំផុត ក្នុងការកែទម្រង់កសាងធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធី​បិទវគ្គកុម្មង់ដូជំនាន់ទី១១ បើកវគ្គជួសជុលអូប័រជំនាន់ទី៦ វគ្គសង្គ្រោះគ្រោះមហន្តរាយ និងបើកវគ្គឆត្រយោងជំនាន់ទី៣៣ វគ្គឆត្របញ្ជាជំនាន់ទី៦ វគ្គឯកទេសមុជទឹកជំនាន់ទី៩ នៅបញ្ជាការដ្ឋានកងទ័ពពិសេស (កំបូល)។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដោយចាត់ទុកថានេះជាមោទនភាព ជាកិត្យានុភាពរបស់កម្ពុជា ដែលល្បីរន្ទឺលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់យ៉ាងដូច្នេះថា «ជោគជ័យដែលកម្ពុជាទទួលបាន អាស្រ័យ​ដោយកម្ពុជាក្រោមការដឹកនាំឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បាននាំមកនូវសន្តិភាពពេញលេញ គ្រប់គ្រងបានល្អជំងឺកូវីដ-១៩ ធានាបានសន្តិសុខ សុវត្ថិភាព ផាសុខភាពជូនឥស្ស​រជនពិភពលោកដែលចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់»។

លើវិស័យការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីបរិបទដែលប្រទេសជាតិមានសន្តិភាពពេញ​លេញ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើការហ្វឹក​ហ្វឺន ពង្រឹងសមត្ថភាពជំនាញឲ្យកាន់​​តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។​ «ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពា​រ​​ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល​ស្រប​ច្បាប់ និងការពារ​ឱ្យ​​ខានតែបាន​នូវសន្តិភាព​​ ទោះស្ថិតក្នុងតម្លៃណាក៏ដោ​យ»។ នេះជាការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺនគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ។

សម្រាប់បញ្ជាការដ្ឋានទ័ពពិសេស នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីយុទ្ធសាស្ត្រនៃការហ្វឹកហ្វឺន ដើម្បីប្រែក្លាយអង្គភាពទ័ពពិសេសទៅ​ជាអង្គភាពមុតស្រួច ធានាបានកិច្ចការពារ​បូរណភាព​ទឹកដី ការថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម ដែលទាមទារចាំបាច់ក្នុងការប្រកាន់​ខ្ជាប់លក្ខណៈ​សម្បត្តិ​​​៤យ៉ាង គឺ ទឹកចិត្តក្លាហាន ភក្តីភាព កាយ​សម្ប​ទា​ និងជំនាញ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានទ័ពពិសេស បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវភារកិច្ច អនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីការពារសន្តិភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព ទប់ស្កាត់អំពើភេរវកម្ម និងបង្ក្រាប​​​បទល្មើសនានា ដែលបង្កអស្ថិរភាព​ក្នុង​សង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង