**សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានគោរពច្បាប់របស់កម្ពុជា ជាពិសេសប្រកាសគាំទ្រការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ នៅតាមរោងចក្រ សហគ្រាសនានា**ម្ចាស់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្រ្ត ដែលរកឃើញមេរោគជំងឺអេដស៍ដំបូងគេ បង្ហាញអារម្មណ៍ថា នៅពេលត្រូវមកកម្ពុជាម្តងៗ ខ្ញុំតែងមានអារម្មណ៍ថាខ្ញុំត្រឡប់មកផ្ទះខ្ញុំវិញ**រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បង្ហាញពីសមរភូមិទាំង៥ របស់ក្រសួង ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី**កងទ័ពជើងទឹកអាមេរិក កំពុងស្ថិតនៅកន្លែងកើតហេតុនៃការបំផ្ទុះ Nord Stream**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តរតនគិរី**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា**រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ”**កូរ៉េ​ខាង​ជើង​នឹងកាត់ផ្តាច់ផ្លូវ​ទាំង​អស់​ទៅកាន់ភាគខាងត្បូង**វិមានក្រឹមឡាំង ឆ្លើយតបនឹងការអះអាងតាមទូរស័ព្ទរបស់លោក ពូទីន និងលោក ត្រាំ**អភិបាលខេត្តព្រះវិហារ ចាត់ទុកការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់ របស់អាជ្ញាធរមូលដ្ឋាន**នាយករដ្ឋមន្ត្រីជប៉ុនថ្មី រំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោតសកល**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀង និងថវិកាជាង ២ម៉ឺនដុល្លារ ឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅតំបន់ពេជ្រនិល**សោកស្ដាយ! ស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា បានទទួលមរណភាពដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ**ឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ជាមួយកម្ពុជា**សកម្មភាពប្រព័ន្ធផ្សព្វផ្សាយចម្រុះទ្រង់ទ្រាយធំក្រោមប្រធានបទ “ជិះឡានbusទស្សនាប្រទេសចិន ៖ដំណើរទៅកាន់តំបន់Xizang”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការ**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

សម្តេច ហេង សំរិន រៀបចំពិធីលាងសាយភោជន៍ ជូនគណៈប្រតិភូអន្តរជាតិ ចូលរួមមហាសន្និបាតអាយប៉ា​ ប្រកបដោយជោគជ័យ

ភ្នំពេញ៖ បន្ទាប់ពីមហាសន្និបាតអាយប៉ាបានបិទបញ្ចប់ដោយជោគជ័យ នារាត្រីថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងជាប្រធានអាយប៉ាលើកទី៤៣ បានរៀបចំពិធីលាងសាយភោជន៍ជូនដល់គណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាប្រទេសសង្កេតការណ៍អាយប៉ា និងភ្ញៀវជាតិ អន្តជាតិទំាងអស់ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ក្នុងនាមសភាកម្ពុជា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា និងក្នុងនាមប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន បានសម្តែងនូវកិច្ចស្វាគមន៍​ និងអរគុណជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិទំាងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ និងដែលបានជំរុញឲ្យមហាសន្និបាតដំណើរការប្រកបដោយជោគជ័យជាទីមោទកភាព។

សម្តេចបានលើកឡើងថា​ តាមពិតទៅគ្រួសារអាយប៉ាទំាងមូល ខានបានជួបគ្នាដោយផ្ទាល់បែបនេះអស់រយៈពេលពីរឆ្នាំហើយ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ សម្តេចបានមានប្រសាសន៍បន្តថា ការជួបជុំគ្នានាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យ​ និងបទពិសោធន៌ជាក់ស្តែងក្នុងការប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ជោគជ័យនេះគឺកើតឡើងដោយសារមានកិច្ចខិតខំប្រឹងប្រែងរួម​ និងសាមគ្គីភាពជាអន្តរជាតិ។

សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា បទពិសោធន៍នេះ បង្ហាញឱ្យយើងឃើញច្បាស់ថា “បញ្ហារួមគឺទាមទារនូវដំណោះស្រាយរួម” ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពជាអន្តរជាតិ ជាកត្តាដ៏សំខាន់សម្រាប់ដោះស្រាយនូវបញ្ហាប្រឈមរួមទាំងក្នុងកម្រិតតំបន់ និងសកលលោក។

ជាមួយនឹងការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតនៅក្នុងរយៈពេល៤ថ្ងៃមកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ នឹងជួយជំរុញលើកកម្ពស់តួនាទីអាយប៉ា ដែលជាស្ថាប័ននីតិប្បញ្ញត្តិតំបន់​ ដែលមានអាយុជាងបួនទសវត្សរ៍មកនេះ ឱ្យកាន់តែមានសក្តានុពល រឹងមាំខ្លាំងក្លា កាន់តែមានប្រសិទ្ធភាព និងរស់រវើកថែមទៀត ដែលនឹងរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ប្រកបដោយ សន្តិភាព វិបុលភាព ធន់ ចីរភាព និងបរិយាបន្ន។

សម្តេចបានជូនពរដល់គណៈប្រតិភូអន្តរជាតិទំាងអស់ សូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិរបស់ខ្លួន​ ៕

អត្ថបទដែលជាប់ទាក់ទង