**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​**លោក Trump និយាយថា អ៊ុយក្រែន អាចនឹងត្រូវរៀបចំការបោះឆ្នោតជាថ្មី**ឃោរឃៅណាស់! ព្រោះតែភ្លើងប្រចណ្ឌ និងរឿងទំនាស់បញ្ហាលុយកាក់ ប្ដីទាញកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទស្សនកិច្ចអំពីគ្រោងអគារសាងសង់ទីស្តីការថ្មីរបស់ក្រសួងនគរបាលវៀតណាម និងអាកាសយានដ្ឋានថ្មី**ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសលទ្ធផលសម័យប្រជុំលើកទី៣៨ ដែលមានរបៀបវារៈចំនួន១៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចំណាយប្រាក់ក្នុង Boost លើបណ្តាញសង្គមរបស់ខ្ញុំ មិនបានប្រើប្រាស់ថវិកាជាតិ ដូចការចោទប្រកាន់ឡើយ**សម្ដេចធិបតី៖ រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ**អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុល ពង្រីកកំណាត់ផ្លូវជាតិលេខ៥ និងការស្ថាបនាប្រព័ន្ធលូស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល**ក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពី ការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល**លោក វ៉ាង យី៖ ចិនគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោផលទាំងអស់ ដើម្បីកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន**សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបញ្ចប់រឿងបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរតាមរបៀបឈ្នះ ឈ្នះ**ប្រមុខរាជរដ្ឋាភិបាល៖ ការថែរក្សាសាមគ្គីភាព ការរក្សាសន្តិភាព នៅក្នុងប្រទេស គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ**សម្តេចធិបតី៖ ប្រទេសជាតិត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា**សម្តេចធិបតី៖ កម្ពុជា ចង់ដោះស្រាយសន្តិវិធី តែកម្ពុជាក៏រក្សាសិទ្ធិការពារខ្លួន គ្រប់មធ្យោបាយ រួមទាំងការប្រើកម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយ ហ៊ានប្រើកម្លាំងមកឈ្លានពាន

ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រង

ភ្នំពេញ​៖​ ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រងត្រូវបានផ្សព្វផ្សាយជូនដល់ស្ថាប័នអង្គភាពពាក់ព័ន្ធនានាក្នុងគោលបំណងដើម្បីជម្រាបជូនពីទិន្នន័យលម្អិតនៃការប្រើប្រាស់ដីនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែមដើម្បីធ្វើឱ្យទិន្នន័យដែលប្រមូលបានកាន់តែមានភាពត្រឹមត្រូវកាន់តែខ្លាំង និងបម្រើផលប្រយោជន៍ដល់កម្ពុជាក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់ខ្លួន។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងសិក្ខាសាលាមួយដែលបានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ ព្រឹទ្ធសភានិងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះគឺបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១ ប្រភេទដូចជាផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការបែងចែកប្រភេទព្រៃ និងដីដំណាំផ្សេងៗទៀត។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យនៃការប្រើប្រាស់ដីនេះគឺដើម្បីដឹងឱ្យបានច្បាស់លាស់ពីកម្រិតនៃការប្រើប្រាស់ដីនៅកម្ពុជាដែលនឹងមានសារៈប្រយោជន៍លើការរៀបចំផែនការយុទ្ធសាស្ត្រនានា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសថានឹងផ្តល់ទិន្នន័យស្រាវជ្រាវបាននេះជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបម្រើជាឧត្តមប្រយោជន៍សម្រាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងវិស័យពាក់ព័ន្ធនានា៕

 

អត្ថបទដែលជាប់ទាក់ទង