**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលជំនួបការងារជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ

ភ្នំពេញ៖ នាសៀលថ្ងៃពុធ ១៥រោជ ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលជំនួបការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីសក្តានុពល និងកត្តាភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ការងារផលិតស្រូវអង្ករមិនសំបូរបែប ដោយសារជួបប្រទះនឹងទឹកប្រៃ និងមានការដាំដុះដោយកែច្នៃ. ខេត្តព្រះសីហនុមានតំបន់ការពាររបស់ក្រសួងកសិកម្ម និងមានដែនជលផល ដែនជម្រកព្រៃឈើ ជាសម្បត្តិរបស់ជាតិ ដែនបានកំណត់តាំងពីឆ្នាំ២០០២ ទន្ទឹមនោះខេត្តក៏ជួបការលំបាកក្នុងការគ្រប់គ្រង ប្រឈមមានភាពស្មុគស្មាញ. ដោយអនុវត្តតាមបទបញ្ជា០១ របស់រាជរដ្ឋាភិបាល នៅស្រុកកំពង់សិលា និងស្រុកព្រៃនប់ មកដល់បច្ចុប្បន្ននៅមានសេស សល់បទបញ្ជា០១ ចំនួន ៥ទីតាំង ដែលបានធ្វើការវាសវែងរួចហើយ ប៉ុន្តែមិនទាន់ចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ។

ទាក់ទងនឹងដែនជលផលមានការទន្ទ្រានកាន់កាប់ព្រៃកោងកាងដោយខុសច្បាប់ រដ្ឋបាលខេត្តបានខិតខំធ្វើការដកហូតដីទាំង នោះយកមកធ្វើការដាំដុះកូនកោងកាងឡើងវិញ ចំពោះប្រជានេសាទទៅធ្វើនេសាទតាមបណ្តាកោះ លម្ហសមុទ្រជួបហិនិភ័យដោយព្យុះ ភ្លឿងនៅរដូវវស្សា នៅឆ្នាំ២០២២ នេះ ទិន្នផលនេសាទមានលក្ខណល្អប្រសើរ ស្របពេលដែលរាជរដ្ឋាភិបាលបានបើកឪ្យដំណើរការផ្លូវល្បឿនលៀនធ្វើឪ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើន។

ទន្ទឹមនោះយើងមិនទាន់បានគ្រប់គ្រងទូកនេសាទឪ្យបានសមស្រប បញ្ហាប្រ ឈម យើងមិនទាន់មានប្រព័ន្ធតាមដានគ្រប់គ្រងទំនើបកម្មចំពោះទូកនេសាទ នៅពេលជួបហានិភ័យ គឺរដ្ឋបាលខេត្តបានជូនដំណឹងតាមរយ:ក្រុមគ្រួសារនៅលើគោកឪ្យធ្វើការទំនាក់ទំនងទៅប្រជានេសាទនៅលម្ហសមុទ្រ. មន្ត្រីព្រៃឈើមានការលំបាក គ្រប់គ្រងព្រៃអភិរក្ស ផ្តល់ឪកាសឪ្យមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ម្យ៉ាងទៀតផែនទីគម្របព្រៃឈើការគ្រប់គ្រងនៅមានសេសសល់ចន្លោះប្រហោង។

ក្នុងឪកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរមន្ត្រីកសិកម្ម បានរួមសហការជាមួយរដ្ឋបាលខេត្ត ប្រឹងប្រែងក្នុងការបណ្តុះកូនស្ងាវ និងកូនកោងកាងដើម្បីយកមកធ្វើការដាំដុះ និងចែកជូនប្រជាពលរដ្ឋ និងបន្តពង្រីកបណ្តុះកូនកោងកាងសម្រាប់ធ្វើការដាំដុះឡើងវិញបន្ថែមទៀត។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនថា ដំណើរចុះខេត្តនាពេលនេះ សំខាន់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការដាក់គោលដៅ និងស្វែងយល់ពីវិស័យនានារបស់ក្រសួងនៅតាមខេត្ត ដើម្បីសម្រួលគោលដៅដែលមានបញ្ហាប្រឈមជាក់ស្តែង ពិសេសការខ្វះមធ្យោបាយក៏ជាបញ្ហាប្រឈមជាគន្លឹះក្នុងការឈ្វេងយល់ពីគ្នាគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន. ការងារនេសាទ ការងាព្រៃឈើ គឺជាការងារដែលត្រូវយើងរួមគ្នាថែរក្សា និងអភិរក្ស។

ឯកឧត្តមបានបន្តថា ពាក់ព័ន្ធការចុះបញ្ជីកប៉ាល់តាមខេត្តនិមួយៗមានបញ្ហាប្រឈមផ្សេងៗគ្នា យើងបានត្រៀមដើម្បីធ្វើការចុះបញ្ជីឪ្យកាន់តែមានប្រសិទ្ទភាព គោលនយោបាយ និងទស្សនវិស័យពាក់ព័ន្ធនឹងវិស័យកសិកម្មវាមានភាពប្រទាក់ក្រឡាគ្នា ព្រោះប្រជាកសិករជាមុខរបរចិញ្ចឹមជីវិតដោយខ្លួន យើងធ្វើយ៉ាងណាឪ្យកសិកម្មរបស់យើងទទួលបានប្រាក់ចំណេញតាមកម្រិតខុសៗគ្នា. ចំពោះខេត្តព្រះ សីហនុ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងចក្ខុវិស័យជាតំបន់សេសកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី មានសក្តានុពល យើងត្រូវស្គាល់អ្នកផលិត និងការផ្គត់ផ្គង់សេវាកសិកម្មនៅលើទីផ្សារ និងដាកចេញនូវផែនការជាក់លាក់បង្កើនប្រសិទ្ធិផលរបស់យើងលើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសនានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង