**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីកើនឡើងដល់ ២៦៨នាក់ ហើយ ១៥១នាក់នៅតែបាត់ខ្លួន

 

ហ្សាការតា៖ មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ២៦៨ នាក់ហើយ និង ១៥១ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ Suharyanto បានប្រាប់សន្និសីទសារព័ត៌មានថា “ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦៨ នាក់ហើយ” ។

លោកបានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត West Java របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ក៏បានបណ្តាលឲ្យមនុស្សចំនួន ១,០៨៣ នាក់រងរបួស និងបានបង្ខំឱ្យមនុស្ស ៥៨,៣៦២ នាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះ ខណៈដែលការរញ្ជួយដីនេះបានបំផ្លាញផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជាង ២១,០០០ ខ្នង។

លោក Suharyanto បានឲ្យដឹងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះសម្រាប់ជនរងគ្រោះដោយការរញ្ជួយដីកំពុងដំណើរការនៅឡើយ។

កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានស្នើឱ្យអាជ្ញាធរផ្តល់អាទិភាពដល់ប្រតិបត្តិការ និងជួយសង្គ្រោះជនរងគ្រោះជាមុនសិន។

លោកប្រធានាធិបតីបានឲ្យដឹងនៅពេលទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ដោយរញ្ជួយដី រដ្ឋាភិបាលនឹងផ្តល់សំណងដល់ផ្ទះដែលរងការខូចខាតដោយសារការរញ្ជួយដីដែលមានតម្លៃចាប់ពី ១០ លានរូពីទៅ ៥០ លានរូពី។

លោក Widodo បានសង្កត់ធ្ងន់ថា ផ្ទះថ្មីដែលត្រូវសាងសង់ត្រូវតែអាចទប់ទល់នឹងការរញ្ជួយដី។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បាននិយាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ១៣៖២១នាទី ម៉ោងនៅទីក្រុងហ្សាការតា (០៦២១ GMT) កាលពីថ្ងៃចន្ទ ជាមួយនឹងចំណុចកណ្តាលនៅចម្ងាយ ១០គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Cianjur ក្នុងខេត្ត West Java និងជម្រៅ ១០គីឡូម៉ែត្រ នេះបើតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ។

 

អត្ថបទដែលជាប់ទាក់ទង