**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាពីការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់សមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងបរិវត្តកម្មឌីជីថល និងជំរុញនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ គណៈកម្មាធិកាសេដ្ឋកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៣ រួមមាន៖
-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាសម្រាប់កំណើនប្រកបដោយចីរភាព និងបរិយាបន្នក្នុងតំបន់អាស៊ានតាមរយៈអភិក្រមបរិស្ថាន សង្គម និងអភិបាលកិច្ច
-ការលើកកម្ពស់ការកសាងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងបរិវត្តកម្មឌីជីថល
-ការជំរុញនវានុវត្តន៍ឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាប្រធានដឹកនាំកិច្ចប្រជុំ ឯកឧត្តម ទី សុគន្ធ សមាជិករដ្ឋសភា ជាប្រធានគណ:ប្រតិភូសភាកម្ពុជា និងឯកឧត្តម យឹម លាត សមាជិករដ្ឋសភា ជាអ្នករាយការណ៍ និងតំណាងគណៈប្រតិភូសភាសមាជិកអាយប៉ាចំនួន៧ប្រទេសទៀតបានចូលរួម គឺមានសភាព្រុយណេដារូស្សាឡាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

កិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចបានធ្វើឡើងក្នុងស្មារតីប្រពៃណីអន្តរសភាអាស៊ាន នៃមិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ។

កិច្ចប្រជុំបានពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ខាងលើ និងបានពិភាក្សាពីការជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់ ការស្តារសេដ្ឋកិច្ចឡើងវិញ និងការគាំទ្ររបស់សភាអាយប៉ា លើសេក្តីព្រមព្រៀងដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ជាដើម។

អង្គប្រជុំក៏បានពិភាក្សាលើការចូលរួមរបស់សភាអាយប៉ាលើកកម្ពស់លើការតភ្ជាប់ ធុរកិច្ច និងការវិនិយោគបៃតង ការអភិវឌ្ឍថាមពលស្អាត ការប្រើប្រាស់ឌីជីលក្នុងពាណិជ្ជកម្ម និងពាណិជ្ជកម្មឆ្លងព្រំដែន ដោយមានចីរភាព និងបរិយាបន្ន ក្នុងតំបន់។

បន្ទាប់ពីបានទទួលការឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណ:កម្មាធិកាសេដ្ឋកិច្ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នាពេលនេះរួចហើយ សេចក្តីព្រាងសេចក្តីសម្រេចទាំង៣ នឹងត្រូវដាក់ឆ្លងសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ធ្វើការអនុម័ត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង