លោក ខាត់ ចំរើន ប្អូនតារាចម្រៀង ខាត់ សុឃីម ទទួលមរណៈភាព

ភ្នំពេញ៖ លោក ខាត់ ចំរើនត្រូវជាប្អូនប្រុសបង្កេីត តារាចម្រៀង ខាត់ សុឃីម និងសមាជិកនៃកម្មពិធី ទ្រព្យលោកពុក បានទទួល មរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៥ព្រឹក។
យោងតាមការបង្ហោះហ្វេសប៊ុករបស់តារាចម្រៀង ខាត់ សុឃីម បានឲ្យដឹងថា “សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះកុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ ទីតាំងផ្ទះ សពលោក ខាត់ ចំរើន នៅផ្សាត្រពាំងព្រាយ សង្កាត់ពញ្ញាពន់ ខណ្ខ័ព្រែកព្នៅ (ជិតភ្នំបាសិទ្ធ)”។
សូមសម្តែងនូវការសោកស្តាយ ចំពោះមរណ:ភាពនេះជាមួយក្រុមគ្រួសារត្រូកូលខាត់ និងជាពិសេសជាមួយបងស្រីខាត់ សុឃឹម៕
