**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សម្ដេច ស ខេង អញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.ស.ហ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ដ្រីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU), រដ្ឋលេខាធិការប្រចាំ-រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ហ មានប្រសាសន៍ស្វាគមន៍ថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីលទ្ធផលនៃសេចក្តីសម្រេចរបស់មហាសន្និបាទក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE) លើរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់កម្ពុជា ព្រមទាំងដាក់ចេញនូវទិសដៅកាងារបន្តទៀត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះដោះស្រាយការងារនៅអំឡុងខែមករា ឆ្នាំ២០២៣ ខាងមុខ ដើម្បីសំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ FATF នាពេលខាងមុខ។

សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ផ្អែកតាមរបាយការណ៍បឋមដែលសម្ដេចទទួលបានជាបន្ដបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធ កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់ខ្លួន និងបានដាក់ជូន FATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នេះ បានរំលិចឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពជុំទី០៩ ហើយមហាសន្និបាទ FATF កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា កម្ពុជា បានអនុវត្តបានពេញលេញនូវផែនការសកម្មភាពទាំងអស់ ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ហ បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គ.ស.ហ សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់ គ.ស.ហ នៃក្រសួង-ស្ថាប័ន្ឋ និងយុទ្ធនាការពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំធ្វើការងារយ៉ាងសកម្ម ទាំងថ្ងៃ ទាំងយប់ រហូតដល់សម្រេចបានលទ្ធជាវិជ្ជមានល្អប្រសើរជាបន្ដបន្ទាប់នេះ ផងដែរ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានបន្ថែមថា ការសម្រេចរបស់ FATF ឱ្យមានការធ្វើ On-site Visit សម្រាប់កម្ពុជាមិនត្រឹមតែជាជោគជ័យក្នុងជំហ៊ានដ៏សំខាន់មួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានខ្លួនទៅរកការដកចេញពីបញ្ជីប្រផេះ ដែលជាគោលចុងក្រោយ នៃបេសកម្មរបស់ គ.ស.ហ។ សម្ដេច បន្ដថា ការចុះ On-site Visit នាពេលខាងមុខនេះ គឺជាដំណាក់កាលចុងក្រោយនូវក្នុងក្របខ័ណ្ឌ នៃនិតិវិធីរបស់ FATF មុនសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង